ព័ត៌មានអន្ដរជាតិ
ចិន៖ ការធ្វើពាណិជ្ជកម្មអាវុធជាមួយកម្ពុជា និងថៃ មិនពាក់ព័ន្ធការប្រយុទ្ធគ្នាតាមព្រំដែនឡើយ
កាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែធ្នូឆ្នាំ២០២៥ ប្រទេសចិនបានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មអាវុធរបស់ខ្លួនជាមួយប្រទេសកម្ពុជា និងប្រទេសថៃមិនមានការជាប់ពាក់ព័ន្ធនឹងការផ្ទុះអាវុធជាថ្មីនៅតាមតំបន់ព្រំដែននោះទេ ដោយបានទាត់ចោលនូវរបាយការណ៍ដែលថា អាវុធផលិតដោយចិនត្រូវបានរឹបអូសដោយកងទ័ពថៃ អំឡុងពេលមានការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ។

ក្រសួងការពារជាតិចិនបានជំរុញឲ្យ «ភាគីពាក់ព័ន្ធ» ផ្អាកការប៉ាន់ស្មាន ហើយបានលើកឡើងថា ទីក្រុងប៉េកាំងសង្ឃឹមថា ប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ទាំងពីរ នឹងឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយបន្ថែមថា ប្រទេសចិននឹងបន្តជំរុញកិច្ចពិភាក្សាសន្តិភាព។
បើយោងតាមរ៉យទ័រ មនុស្សជាង ៤០នាក់ត្រូវបានសម្លាប់ និងជាងកន្លះលាននាក់ត្រូវបានផ្លាស់ទីលំនៅ ចាប់តាំងពីការប៉ះទង្គិចគ្នាតាមព្រំដែនបានចាប់ផ្តើមឡើងវិញនៅខែធ្នូនេះ រវាងកម្ពុជា-ថៃ។
លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន ក្នុងកិច្ចពិភាក្សាដាច់ដោយឡែកជាមួយសមភាគីកម្ពុជា និងថៃ បានអំពាវនាវឲ្យមានការឈប់បាញ់ជាបន្ទាន់ និងបានរិះគន់ចំពោះអ្វីដែលលោកបានពណ៌នាថាជា ព័ត៌មានមិនពិតក្នុងគោលបំណងបំផ្លាញទំនាក់ទំនងរបស់ចិនជាមួយប្រទេសទាំងពីរ។
លោក Wang បានមានប្រសាសន៍ថា «ក្នុងនាមជាមិត្ត និងជាអ្នកជិតខាងជិតស្និទ្ធរបស់កម្ពុជា និងថៃ ចិនមិនចង់ឃើញជម្លោះប្រដាប់អាវុធកើតឡើងដាច់ខាត» ដោយលោកបានជំរុញឲ្យភាគីទាំងពីរបញ្ឈប់ការវាយប្រហារ និងការពារគម្រោងព្រមទាំងបុគ្គលិករបស់ចិនផងដែរ។ ប្រទេសចិនបានឲ្យដឹងថា ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសទាំងពីរ ដើម្បីជួយសម្របសម្រួលដោះស្រាយជម្លោះនេះ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


