Connect with us

ព័ត៌មានជាតិ

ដើម្បីទប់ទល់ខ្មាំងសត្រូវឈ្លានពានទឹកដីការរួបរួមសាមគ្គីរបស់កម្លាំងសមរភូមិក្រោយក៏ជាអាវុធមុតស្រួច

បានផុស

នៅ

ការរួបរួមសាមគ្គីជាកម្លាំងរបស់អ្នកនៅសមរភូមិក្រោយ នៅតែជាអាវុធមុតស្រួចមួយផ្នែកដើម្បីទប់ទល់នឹងខ្មាំងសត្រូវសៀម ឈ្លានពានបូរណភាពទឹកដីកម្ពុជា ដើម្បីជាការរួមចំណែកក្នុងគ្រាដែលប្រទេសជាតិ ត្រូវបានទទួលរងនូវការឈ្លានពានទឹកដីពីប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេន ប៊ុនថេន ជាសប្បុរសជនតំណាងក្លឹបប្រដាល់គុនខ្មែរ បានបង្ហាញទឹកចិត្តនៃការចូលរួមយ៉ាងផុលផុសទាំងការបន្តផ្តល់ជាជំនួយឧបត្ថម្ភមានជាថវិការស្បៀងអាហារ និង សម្ភារក៏ដូចជាការជួយជាកម្លាំងតាមរយៈការប្រមូលក្រុមកីឡាករប្រដាល់ ដើម្បីជួយលើកជញ្ជូនសម្ភារនិងឥវ៉ាន់ សម្រាប់ដឹកជញ្ជូនទៅកាន់សមរភូមិមុខ ក្នុងការផ្តល់ជូនទៅកាន់ប្រជាជនភៀសសឹក ក៏ដូចជាវីរជនកងទ័ពដ៏អង់អាចហានក្លា របស់កម្ពុជាដែលកំពុងបន្តប្រយុទ្ធការពារទឹកដីពីការឈ្លានពានដ៏សាហាវព្រៃផ្សៃពីសំណាក់កងកម្លាំងយោធាប្រទេសសៀម។

ប្រជាពលរដ្ឋ ជាសប្បុរសធម៌ផ្សេងទៀតបានបញ្ជាក់ យ៉ាងមុតមាំថា ក្នុងកាលៈទេសៈបែបណាក៏ដោយ នៅតែជឿជាក់លើ រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេសកម្ពុជា ឈានទៅរកសន្តិភាព ក្នុងយុទ្ធការច្បាប់។

គួរបញ្ជាក់គិតត្រឹមថ្ងៃទី២២ខែធ្នូឆ្នាំ២០២៥នេះមានរយៈពេល១៦ថ្ងៃហើយដែលកងកម្លាំងយោធាប្រទេសថៃបានបើកការបាញ់ប្រហារឈ្លានពានចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងសាហាវព្រៃផ្សៃបំផុតដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែងពលរដ្ឋនិងប្រជាជនប្រមាណជិត៥០ម៉ឺនគ្រួសារហើយកំពុងត្រូវបានភៀសសឹកពិសេសបានសម្លាប់អាយុជីវិតពលរដ្ឋស្លូតត្រង់ជាច្រើនផងដែរ៕អត្ថបទ៖សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម