សេដ្ឋកិច្ច
និយ័តករមូលបត្រកម្ពុជា-ហុងកុង គ្រោងបង្កើតប្រតិបត្តិការរួមគ្នាពាក់ព័ន្ធនឹងសញ្ញាបណ្ណ DIM SUM
តាមការបញ្ជាក់ពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានឱ្យដឹងថា និយ័តករមូលបត្រកម្ពុជា-ហុងកុង គ្រោងបង្កើតប្រតិបត្តិការរួមគ្នាពាក់ព័ន្ធនឹងសញ្ញាបណ្ណ DIM SUM ។

ក្នុងដំណើរទស្សនកិច្ចនៅក្រុមហ៊ុនផ្សារមូលបត្រហុងកុង និងភាគីពាក់ព័ន្ធ ស្តីពី «ការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ និងសញ្ញាបណ្ណ DIM SUM» លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា ក្រុមហ៊ុនទាំង ២ ក្រុមហ៊ុន Haitong International Securities Company Limited និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី ម.ក មានគម្រោងបង្កើតប្រតិបត្តិការជាមួយគ្នាពាក់ព័ន្ធនឹងសញ្ញាបណ្ណ DIM SUM ។
ក្នុងនោះដែរ ក្រុមការងារមកពីកម្ពុជាមានបំណងសិក្សាស្វែងយល់អំពីសញ្ញាបណ្ណ DIM SUM ស្វែងយល់អំពីនីតិវិធីដែលក្រុម ហ៊ុនបោះផ្សាយមូលបត្រនៅកម្ពុជាអាចធ្វើការបោះផ្សាយនៅហុងកុង និងក្រុមហ៊ុនបោះផ្សាយមូលបត្រពីហុងកុងអាចធ្វើការបោះផ្សាយនៅកម្ពុជា វិធីសាស្ត្រនៃការតភ្ជាប់រវាងផ្សារមូលបត្រហុងកុង និងផ្សារមូលបត្រកម្ពុជា រវាងក្រុមហ៊ុនមូលបត្រ នៅហុងកុង និងក្រុមហ៊ុនមូលបត្រនៅកម្ពុជា ដើម្បីឱ្យដំណើរការនៃការបោះផ្សាយលក់សញ្ញាបណ្ណ DIM SUM នេះ អាច ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយកិច្ចសហប្រតិបត្តិការខ្ពស់ ដែលនាំឱ្យទីផ្សារមូលបត្រទាំងហុងកុង និងកម្ពុជាអាច រីកចម្រើនជាមួយគ្នានាពេលខាងមុខ។

លោក ស៊ូ សុជាតិ បានបន្តថា ទីផ្សារមូលបត្រនៅកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនចុះបញ្ជីចំនួន ២៦ ក្រុមហ៊ុន ដោយក្នុងនោះមាន ក្រុមហ៊ុនចំនួន ១២ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បានចុះបញ្ជីលក់មូលបត្របំណុល។
យ៉ាងណាមិញ ដោយទីផ្សារមូលបត្រនៅកម្ពុជាមានទំហំតូច ប៉ុន្តែ ន.ម.ក. និងដៃគូអភិវឌ្ឍន៍ ព្រមទាំងភាគីពាក់ព័ន្ធនានាបានខិតខំក្នុងការធ្វើពិពិធកម្មឧបករណ៍ហិរញ្ញវត្ថុដើម្បីអាចឱ្យក្រុមហ៊ុនបោះផ្សាយមូលបត្រ និងវិនិយោគិន ទទួលបាន នូវយន្តការនៃការធ្វើហិរញ្ញប្បទានកាន់តែទូលំទូលាយ ដែលអនុញ្ញាតឱ្យការបង្កើនដើមទុនកាន់តែមានប្រសិទ្ធភាព។
លោក ស៊ូ សុជាតិ បានសង្កត់ធ្ងន់ថា «ន.ម.ក. ជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូដ៏រឹងមាំរវាងផ្សារមូលបត្រកម្ពុជា ផ្សារមូលបត្រហុងកុង និងវិស័យ ឯកជន ចូលរួមជំរុញការអភិវឌ្ឍទីផ្សារនេះដោយការបង្កើតឱកាសថ្មីៗសម្រាប់ក្រុមហ៊ុន ក៏ដូចជាវិនិយោគិនទាំងសង ខាង។
សូមជម្រាបថា ដំណើរទស្សនកិច្ចនេះ មានការជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃផ្សារមូលបត្រហុងកុង (HKEX) ក្រុមហ៊ុន Haitong International Securities Company Limited និងធនាគារចិន។

ដំណើរទស្សនកិច្ចនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីដំណើរការ និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការបោះផ្សាយ ការចុះបញ្ជី និងការជួញដូរសញ្ញាបណ្ណ DIM SUM នៅក្រៅប្រទេស ព្រមទាំងនិន្នាការថ្មីៗ ការច្នៃប្រឌិត និងការអភិវឌ្ឍទីផ្សារនៅក្នុងវិស័យនេះ ខណៈពេលដែលទីផ្សារសញ្ញាបណ្ណ DIM SUM នៅក្រៅប្រទេស បន្តកើនឡើងឥតឈប់ឈរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


