Connect with us

កីឡា

ក្លិប​បាល់ទាត់​​កំពូល​អឺរ៉ុប ២ បាន​បង្ហោះ​កីឡាករ​របស់​​​ខ្លួន​​នៅ​​ប្រាសាទ​អង្គរវត្ត​ក្នុង​ខែ​នេះ

បានផុស

នៅ

ក្លិប​បាល់ទាត់​នៅ​តំបន់​អឺរ៉ុប​ចំនួន ២ បាន​បង្ហោះ​កីឡាករ​របស់​ខ្លួន​ស្ថិត​នៅ​ប្រាសាទ​អង្គរវត្ត ក្នុង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ ២០២៥ ក្លិប​បាល់ទាត់ Getafe C.F ដែល​ជា​សមាជិក​លីគ​បាល់ទាត់​កំពូល​អេស្ប៉ាញ Laliga បាន​បង្ហោះ​កីឡាករ​របស់​ខ្លួន​ឈ្មោះ Carlos នៅ​ប្រាសាទ​ក្នុង​ខេត្ត​សៀមរាប។ ក្លិប​បាន​សរសេរ​ថា ៖«វា​​ជា​ពេល​វេលា​វិស្សមកាល ពេល​វេលា​ធ្វើ​ដំណើរ។ Carlos ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ក្លិប​បាល់ទាត់ Getafe C.F  មាន​អ្នក​​តាម​ដាន​នៅ​លើផេកផ្លូវ​ការ​របស់​ខ្លួន​ចំនួនជាង​ ២.៥​ លាន​នាក់ ហើយ​ការ​បង្ហោះ​រូប​ភាព​របស់​កីឡាករ​ខ្លួន​នៅ​ប្រាសាទ​បុរាណ​ខ្មែរ​មាន​​ចែក​រំលែក​បន្តជិត ១ ម៉ឺន​នាក់។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ ២០២៥ ក្លិប​បាល់ទាត់ Sporting CP នៃ​លីគ​បាល់ទាត់​កំពូល​ព័រទុយហ្គាល់ បាន​បង្ហាញ​កីឡាករ​របស់​ខ្លួន​ស្ថិត​នៅ​ប្រាសាទ​អង្គរវត្ត ខេត្តសៀមរាប ប្រទេស​កម្ពុជា។ ក្លិប​បាន​សរសេរ​ថា «រលក​បៃតង​របស់​យើង​នៅ​ថ្ងៃ​កីឡា»។ ផេក​​ផ្លូវ​ការ​របស់​ក្លិប Sporting CP មាន​អ្នក​តាម​ដាន​​ជាង ៣ ​លាន​នាក់ ហើយ​ការបង្ហោះ​នេះ​មាន​អ្នក​ចែក​រំលែក​បន្ត​រាប់​ពាន់​នាក់។

ការ​បង្ហោះ​រូប​ភាព​​ពី​កីឡាករ ឬ​អ្នក​គាំទ្រ​របស់ក្លិប​នៅ​តំបន់​អឺរ៉ុប​ដែល​ភ្ជាប់​ជា​មួយ​ប្រាសា​ទ​បុរាណ​ខ្មែរ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​​ពិភព​លោក​ឲ្យស្គាល់​កាន់​តែ​ច្រើន។ ជា​មួយ​គ្នា​នេះ​ ក៏​ក្លិប​ក៏​ទទួល​បាន​ការ​គាំទ្រ និង​ក្តី​ស្រឡាញ់​កាន់​តែ​ច្រើន​ពី​ប្រជា​ជន​កម្ពុជា។

ការ​បង្ហោះ​រូប​ភាពពី​ប្រាសាទ​បុរាណ​ខ្មែរ​របស់​កីឡាករ និង​ក្លិប​បាល់ទាត់​ធំ​ៗ​នៅ​អឺរ៉ុប​គឺ​បង្ហាញ​សុខ​សុវត្ថិភាព​ក្នុង​ការ​ដើរ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះ​ជា​មាន​វិបត្តិ​ព្រំ​ដែន​ក៏​ដោយ។ កន្លង​មក​ក៏​កីឡាករ​បាល់ទាត់​ល្បី​ៗ​លំដាប់​ពិភព​លោក​ជា​ច្រើន​​បាន​មក​ទស្សនា​ប្រាសា​ទ​បុរាណ​ខ្មែរ​នៅ​ក្នុង​ខេត្ត​សៀមរាប៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម