ព័ត៌មានជាតិ
កម្ពុជាបញ្ជាក់ពីការពង្រឹងភាពជាដៃគូជាមួយភ្នាក់ងារអង្គការសហប្រជាជាតិ
កម្ពុជា និងអង្គការសហប្រជាជាតិ បានបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នាពង្រឹងភាពជាដៃគូដ៏រឹងមាំ ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់កម្ពុជា។ ការប្ដេជ្ញាចិត្តនេះ លើកឡើងដោយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងលោក ចូ សូយ័រ អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា។

បើតាមក្រសួងការបរទេសកម្ពុជា នៅក្នុងជំនួបកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ភាគីទាំងពីរ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងភាពជាដៃគូយូរអង្វែងរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ស្របទៅតាមវិស័យអាទិភាពនៃមាគ៌ាអភិវឌ្ឍន៍នៅកម្ពុជា។ លោក ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ដែលត្រូវចប់អាណត្តិបេសកកម្មនៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍទៅពេលអនាគតរបស់ប្រទេសកម្ពុជា។

រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែងរបស់លោក ចូ សូយ័រ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយបណ្តាតំណាងអង្គការសហប្រជាជាតិនានានៅកម្ពុជា ដើម្បីគាំទ្រការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ពីតម្លៃនៃសន្តិភាពដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ ដោយសង្ឃឹមថា សហគមន៍អន្តរជាតិ នឹងបន្តគាំទ្រកម្ពុជា ដែលជាប្រទេសតូច ស្រលាញ់សន្តិភាព និងចង់បានតែសន្តិភាពជាមួយនឹងប្រទេសជិតខាងដើម្បីឱ្យប្រជាជនទាំងសងខាងរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


