សន្តិសុខសង្គម
អាជីវករលក់បន្លែ ផ្លែឈើនៅលើដងផ្លូវជុំវិញផ្សារដើមគរតវ៉ាសុំលក់បន្តនៅកន្លែងដើម
អាជីវករលក់បន្លែផ្លែឈើនៅលើដងផ្លូវនានាក្នុងខណ្ឌបឹងកេងកង និងខណ្ឌទួលគោកជុំវិញផ្សារដើមគរបានផ្ទុះការតវ៉ាបិទផ្លូវព្រះមុនីរ៉េតដើម្បីទាមទារសុំសិទ្ធិបន្តលក់ដូរនៅលើដងផ្លូវ ខណៈអាជ្ញាធររៀបចំសណ្តាប់ធ្នាប់ និងរុះរើគ្រែលក់ដូរ នៅលើដងផ្លូវដើម្បីបង្ខំឲ្យអាជីវករទៅលក់ដូរនៅផ្សារដើមគរថ្មី។

ការតវ៉ានេះបានផ្ទុះឡើងតាំងពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ និងបន្តរហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ ការតវ៉ានេះត្រូវបានគេដឹងថា បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញតម្រូវឱ្យអាជីវករលក់ដូរនៅតាមដងផ្លូវមុន្នីរ៉េត និងតាមដងផ្លូវនានាជុំវិញផ្សារដើមគរ ទាំងអស់ទៅលក់ដូរនៅផ្សារដើមគរថ្មីក្នុងគោលបំណងដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ។

តាមព័ត៌មានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមករា អាជីវករបានបន្តតវ៉ា និងបានបិតផ្លូវព្រះមុនីរ៉េតត្រង់មុខផ្សារដើមគក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដើម្បីទាមទារសុំលក់ដូរនៅកន្លែងដើម។

លោក សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំក្រុមការងារ និងអាជ្ញាធរដែនដី ចុះធ្វើការសម្របសម្រួល និងបានពន្យល់ណែនាំដល់អាជីវករ អោយទៅលក់ដូរនៅផ្សារដើមគថ្មីដែលស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អាជីវករបានអោយដឹងថា ពួកគាត់មិនចង់ចាកចេញទៅលក់នៅផ្សារដើមគរថ្មីនោះទេ ដោយសារទីតាំងថ្មីមានចម្ងាយឆ្ងាយ ដែលអាចធ្វើឱ្យការលក់ដូរមិនដាច់ និងប៉ះពាល់ដល់ចំណូលប្រចាំថ្ងៃរបស់ពួកគាត់។

លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងរៀបចំលាងសម្អាតអនាម័យ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ដើម្បីតៀមរៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ។

លោកស្រីបានបញ្ជាក់ថា ដេីម្បីលេីកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចេីមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងតំបន់ជុំវិញផ្សារដេីមគ ព្រមទាំងតំបន់ពាក់ព័ន្ធជុំវិញ។

សូមបញ្ជាក់ថា ការដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ និងការរំលោភយកចំណីផ្លូវរហូតដល់ពាក់កណ្ដាលទ្រូងផ្លូវ នាពេលកន្លងមក បានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ និងបង្កឱ្យមានការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ នៅបណ្តោយផ្លូវនេះ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ និងបាត់បង់សោភ័ណ្ឌភាពរាជធានីភ្នំពេញ៕
អត្ថបទ៖ សុភា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


