កីឡា
លោក McConkey ពេញចិត្ត ទម្រង់លេងរបស់ក្រុម និងស្មៅថ្មីរបស់ ភ្នំពេញក្រោន យប់មិញ
លោក Matthew McConkey គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះជ័យជម្នះទល់ក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន យប់មិញ ហើយក្នុងពេលជាមួយគ្នានោះ លោកក៏បានលើកសរសើរពីស្មៅនៅលើទីលានរបស់ ភ្នំពេញក្រោន ផងដែរ។

ក្រុម ព្រះខ័នរាជស្វាយរៀង ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ពីការប្រកួតសប្តាហ៍ទី ១៧ នៃក្របខណ្ឌលីគកំពូល កម្ពុជា បន្ទាប់ពីទទួលជ័យជម្នះលើក្រុម ភ្នំពេញក្រោន នៅកីឡដ្ឋាន ភ្នំពេញក្រោន ៣-២ កាលពីយប់មិញថ្ងៃ អាទិត្យ ទី ១៨ ខែ មករា ឆ្នាំ ២០២៦។ ភ្នំពេញក្រោន ជាអ្នករកគ្រាប់បាល់នាំមុខ ២ គ្រាប់មុន ដោយកីឡាករ Moses Dyer នៅនាទីទី ១៩ និង Andres Nieto នៅនាទីទី ២១។ ក្រោយមក ព្រះខ័នរាជស្វាយរៀង បានរកគ្រាប់បាល់វាយបក ៣ គ្រាប់មកវិញ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Kwame Peprah ទាំង ៣ គ្រាប់ នៅនាទីទី ៤០, ៤៥+៤ និង ៥៩។

ក្រោយទទួលបានជ័យជម្នះពីការប្រកួតដ៏ធំប្រចាំសប្តាហ៍នេះ លោក McConkey បានបង្ហាញការពេញចិត្តជាខ្លាំង ហើយលោកបានសរសើរកូនក្រុម ថា បង្ហាញទម្រង់លេងបានល្អ ដ្បិតការចាប់ផ្តើមនៃការប្រកួតមិនបានល្អក៏ដោយ។ ជាមួយគ្នានេះ លោកក៏បានសរសើរដល់ស្មៅលើទីលាន ភ្នំពេញក្រោន ដែលទើបផ្លាស់ប្តូរថ្មីផងដែរ ថា មានលក្ខណៈល្អ បង្ករឱ្យមានភាពងាយស្រួលក្នុងការលេង។

ជុំវិញរឿងនេះ គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង បានមានប្រសាសន៍ ថា៖ «ការចាប់ផ្តើមគឺមិនល្អទេ ប៉ុន្តែការបញ្ចប់គឺអស្ចារ្យ ហើយខ្ញុំរីករាយដែលពួកគេអាចរីករាយជាមួយយើង។ សរុបមក វាជាល្ងាចដ៏ល្អមួយ សម្រាប់ការលេងរបស់យើង។ ស្មៅទីនេះ គឺល្អឥតខ្ចោះសម្រាប់ការលេងបាល់ទាត់»។

លោក McConkey បានបន្ត ថា៖ «យើងបង្កើតឱកាសជាច្រើន ជាពិសេសនៅវគ្គទី ២។ យើងមានឱកាសល្អៗជាច្រើន ដែលអាចរកបានគ្រាប់បាល់ ប៉ុន្តែយើងមិនអាចធ្វើបាន…។ […] ទោះបីជាយ៉ាងណា អ្នករាល់គ្នាបានឃើញនៅក្នុងការប្រកួតហើយ គឺយើងពិតជាបង្ហាញទម្រង់លេងបានល្អ»។
គួរឱ្យដឹង ថា ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នកំពុងបន្តឈរកំពូលតារាងក្នុងលីគកំពូល កម្ពុជា ដោយមាន ៣៩ ពិន្ទុ និងលើសក្រុមលេខ ២ ភ្នំពេញក្រោន ៥ ពិន្ទុ ដែលមាន ៣៤ ពិន្ទុក្នុងដៃ ប៉ុន្តែ ភ្នំពេញក្រោន នៅសល់ ១ ប្រកួតទៀតក្នុងដៃ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


