សេដ្ឋកិច្ច
រដ្ឋ លើកលែងពន្ធកាត់ទុក សំដៅលើកកម្ពស់បរិយាកាសធុរកិច្ច
រាជរដ្ឋាភិបាលបានសម្រេចលើកលែងកាតព្វកិច្ចពន្ធកាត់ទុកលើសួយសារ និងការប្រាក់ ក្នុងចំណោមអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា។
ពន្ធកាត់ទុក គឺជាប្រភេទពន្ធផ្ទាល់ដែលរដ្ឋតម្រូវឱ្យបង់ជាប្រចាំខែ ពីអ្នកផ្គត់ផ្គង់និវាសនជន និងអនិវាសនជន តាមរយៈអ្នកជាប់ពន្ធនិវាសនជនទៅលើការផ្គត់ផ្គង់មួយចំនួន។

សារាចរណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា៖ «លើកលែងកាតព្វកិច្ច ពន្ធកាត់ទុកលើសួយសារ និងការប្រាក់ រាល់ការទូទាត់ថ្លៃសួយសារ និងការប្រាក់ ក្នុងចំណោមអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដូចគ្នា»។
សហគ្រាសជាអ្នកជាប់ពន្ធ ដែលទទួលបានចំណូល ត្រូវកត់ត្រាជាចំណូលជាប់ពន្ធ និងប្រកាសបង់ពន្ធលើប្រាក់ចំណូល ស្របតាមច្បាប់។
ការលើកលែងពន្ធកាត់ទុកនេះ លុះត្រាតែចំនួនទឹកប្រាក់នោះត្រូវបានកត់ត្រាក្នុងវិក្កយបត្រស្របតាមវិធាននៃការប្រើប្រាស់វិក្កយបត្រជាធរមាន ដែលបានចេញយ៉ាងត្រឹមត្រូវដោយភាគីអ្នកជាប់ពន្ធម្ខាងទៀត៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


