សេដ្ឋកិច្ច
ក្រុមហ៊ុនមូលបត្រ នឹងទទួលរងពិន័យ ឬដកហូតអាជ្ញាបណ្ណ បើរកឃើញថា មិនអនុវត្តតាមច្បាប់ប្រឆាំងការសម្អាតប្រាក់
និយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៦ បានប្រកាសដាក់ទណ្ឌកម្មខាងវិន័យ និងដកហូតអាជ្ញាបណ្ណប្រកបអាជីវកម្ម ចំពោះបុគ្គលរាយការណ៍ក្នុងវិស័យមូលបត្រ (ក្រុមហ៊ុនមូលបត្រ ឈ្មួញជើងសារឧបករណ៍និទស្សន្ទ) ដែលមិនប្រតិបត្តិតាមបញ្ញត្តិនៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីធានា និងបង្កើនប្រសិទ្ធិភាពនៃការអនុវត្តច្បាប់។

ប្រកាសនេះ មានវិសាលភាព អនុវត្តចំពោះបុគ្គលរាយការណ៍ក្នុងវិស័យមូលបត្រ រួមមាន ក្រុមហ៊ុនមូលបត្រ ដែលធ្វើអាជីវកម្មជើងសារមូលបត្រ ឈ្មួញជើងសារឧបករណ៍និទស្សន្ទ បុគ្គលផ្សេងទៀតដែលពាក់ព័ន្ធដោយផ្ទាល់ ជាមួយវិនិយោគិនមូលបត្រ។
ចំពោះទណ្ឌកម្មខាងវិន័យ នឹងត្រូវទទួលរងការព្រមាន ការស្ដីបន្ទោស រហូតដល់ដកហូតអាជ្ញាបណ្ណអាជីវកម្ម និងផាកពិន័យ ប្រសិនបើរកឃើញថា ក្រុមហ៊ុនចុះបញ្ជី មិនអនុវត្តកាតព្វកិច្ច ដែលមានចែងក្នុងច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


