ជីវិតកម្សាន្ដ
សូមជួយលើកទឹកចិត្ត រ៉េត សារីតា ចេញទៅប្រកួត Miss Universe ២០២០ នៅអាមេរិក
ភ្នំពេញ៖ កញ្ញា រ៉េត សារីតា ជា Miss Universe Cambodia 2020 នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញដំណើរទៅប្រកួតលើឆាកអន្តរជាតិ Miss Universe ២០២០ នៅលើទឹកដីរដ្ឋ Florida សហរដ្ឋអាមេរិកហើយ។
រ៉េត សារីតា បានចាកចេញពីប្រទេសកម្ពុជាដើម្បីត្រៀមខ្លួនប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរដ្ឋ Florida ស ហរដ្ឋអាមេរិក នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ខាងមុខ។ ប៉ុន្តែយ៉ាងណាមិញដំណើរឆ្ពោះទៅកាន់ការប្រកួត Miss Universe របស់កញ្ញា រ៉េត សារីតា នេះពុំមានការជូនដំណើរបេក្ខនារីរូបនេះទេ ដោយសារតែស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នកំពុងមានការរាត្បាតជំងឺកូវីដ-១៩។

ទោះបីជាយ៉ាងណាក្តី រ៉េត សារីតា ក៏ត្រូវបានការលើកទឹកចិត្តយ៉ាងច្រើនពីសំណាក់មហាជនខ្មែរក្នុងដំណើរឆ្ពោះទៅប្រកួតសម្រស់លក្ខណៈពិភពលោកលើទឹកដីអាមេរិកផងដែរ។
គួរបញ្ជាក់ដែរថាគ្រប់បេក្ខនារីទាំងអស់ដែលបានទៅ ដល់ទឹកដីសហរដ្ឋអាមេរិកនឹងត្រូវរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក៏ដូចជាការពារនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


