Connect with us

ជីវិតកម្សាន្ដ

រ៉េត សារីតា ពន្លះចាស់ដៃអ្នកយកលេសស្នេហាជាតិមកជាន់ពន្លិចខ្មែរគ្នាឯង ខណ:ប្រទេសជាតិកំពុងជួបទុក្ខ

បានផុស

នៅ

បវរកញ្ញាកម្ពុជា រ៉េត សារីតា បានបង្ហាញការខកចិត្តជាខ្លាំង បន្ទាប់មានបុគ្គលខ្លះបានតាំងខ្លួនដោយចាត់ទុកខ្លួនឯងជាអ្នកស្នេហាជាតិតែមកជាន់ពន្លិចខ្មែរគ្នាឯង ខណ:ប្រទេសជាតិកំពុងជួបទុក្ខលំបាកត្រូវចោរសៀមឈ្លានពាន។

កញ្ញា រ៉េត សារីតា បានរៀបរាប់ថា “សូមបញ្ចេញមតិមួយទាន់ទំនេរ ប្រទេសជាតិកំពុងតែជួបទុក្ខលំបាកកាលៈទេសៈផុយស្រួយ តែសម្បូរណាស់អ្នកតែស្ករ អ្នកឆ្លៀតឱកាសយកលេសយកឈ្មោះជាអ្នកស្នេហាជាតិមកជាន់ពន្លិចខ្មែរគ្នាឯង។ ចាកប្រធានខ្លាំងណាស់ ឯណាទៅ critical thinking?”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រ៉េត សារីតា បន្តទៀតថា “បើទំនេរណាស់ មកនេះមក ចុះទៅបេសកកម្មផ្ទាល់ជាមួយខ្ញុំ ខ្ញុំមិនចេះហូបជោរទេ ដរាបណាខ្ញុំនៅមានឈាមជ័រជាកូនខ្មែរ សីលធម៌ខ្ញុំនៅប្រកាន់ខ្ជាប់ជានិច្ច ទៅកាន់អស់លោកអ្នកដែលប្រមាថមកលើខ្ញុំ ខ្ញុំមិនខឹងទេតែខ្ញុំពិតជាអាណិតទៅវិញ។ ចូលចិត្តណាស់រឿងថែមល្បោយហើយបើមានខ្លួនស្រូបយកឲ្យអស់ចុះយុគ៩នេះ”។

បវរកញ្ញា រ៉េត សារីតា សង្កត់ធ្ងន់ទៀតថា “នាងទុកចិត្តទាំងស្រុងលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្រាប់កាលៈទេសៈដ៏ពិបាកមួយនេះ។ ជាចុងក្រោយនមានតែសូមបួងសួងដល់ទេវតាវត្ថុស័ក្តិសិទ្ធ ជួយការពារថែរក្សាដល់ប្រជាជនប្រទេសដ៏ស្លូតត្រង់មួយនេះឲ្យរួចផុតទុក្ខពីប្រទេសជិតខាង ដែលគ្មានសណ្តាប់ធ្នាប់គ្មានអ្នកដឹកនាំច្បាស់លាស់មួយនេះ។ សូមឱ្យកម្ពុជាមានពិភព លោកធ្វើជាសាក្សីនិងទទួលបាននៅសុខសន្តិភាពពេ ញលេញ១០០ភាគរយមកវិញឆាប់ៗខាងមុខនេះ”៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម