ព័ត៌មានអន្ដរជាតិ
ថៃត្រៀមជម្លៀសពលរដ្ឋខ្លួនជាង ១១០ ០០០នាក់ ចេញពីមជ្ឈិមបូព៌ា
នាយករដ្ឋមន្ត្រី Anutin Charnvirakul បានប្រកាសកាលពីថ្ងៃទី១ខែមីនាឆ្នាំ២០២៦ថា ប្រទេសថៃកំពុងរៀបចំយន្តហោះយោធា និងជួលជើងហោះហើរពិសេស ដើម្បីជម្លៀសពលរដ្ឋខ្លួនចេញពីតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីមានការវាយប្រហារគ្នាទៅវិញទៅមករវាងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។

យោងតាមការចុះផ្សាយរបស់ Strait Times ជាមួយនឹងពលរដ្ឋថៃប្រហែល ១១០ ០០០នាក់ ដែលកំពុងរស់នៅក្នុងតំបន់នោះ រដ្ឋាភិបាលកំពុងផ្តល់អាទិភាពដល់អ្នកនៅក្នុងប្រទេសអ៊ីរ៉ង់។ លោក Anutin បានបញ្ជាក់ថា រដ្ឋាភិបាលនឹងធ្វើគ្រប់យ៉ាងដើម្បីនាំពលរដ្ឋត្រឡប់មកវិញដោយសុវត្ថិភាព ទោះបីជាត្រូវជម្លៀសទៅកាន់ប្រទេសទីបីជាមុនសិន ដោយសារការបិទដែនអាកាសក៏ដោយ។
ជម្លោះបានផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមរលកនៃការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ខែកុម្ភៈ ដែលនាំឲ្យមានការសងសឹកភ្លាមៗពីភាគីអ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្តេជ្ញាបន្តការវាយប្រហាររហូតដល់រដ្ឋាភិបាលអ៊ីរ៉ង់ដួលរលំ ខណៈដែលទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបញ្ជាក់ពីមរណភាពរបស់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei។ នៅថ្ងៃទី១ខែមីនា សំឡេងផ្ទុះថ្មីៗត្រូវបានគេឮនៅក្នុងទីក្រុងដូហា ឌុយបៃ អាប៊ូដាប៊ី រីយ៉ាដ និងម៉ាណាម៉ា ដែលជំរុញឲ្យប្រទេសជាច្រើនបិទដែនអាកាសសម្រាប់ចរាចរណ៍ស៊ីវិល។
យោងតាមក្រសួងការបរទេសថៃ ពលរដ្ឋថៃរាប់សិបនាក់នៅអ៊ីរ៉ង់ និងអ៊ីស្រាអែលបានចុះឈ្មោះបំណងចង់ត្រឡប់ទៅផ្ទះវិញរួចហើយ។ ក្រៅពីអ្នកនៅក្នុងតំបន់រងការវាយប្រហារផ្ទាល់ ក៏មានពលករថៃរាប់ម៉ឺននាក់ទៀតកំពុងស្នាក់នៅទូទាំងអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត បារ៉ែន និងកាតាផងដែរ។ មន្ត្រីថៃកំពុងសម្របសម្រួលជាមួយអង្គការអន្តរជាតិ ដើម្បីរៀបចំផែនការជម្លៀស ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានលុបចោលជើងហោះហើរទៅមកក្នុងតំបន់នេះ៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


