ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូល ដាក់គ្រឿងចក្រកាយពង្រីកចិញ្ចើមផ្លូវដោះស្រាយការកកស្ទះ និងបញ្ហាទឹកលិចផ្លូវនៅតំបន់បឹងធំ
ដោយអនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌកំបូល បានចាប់ផ្តើមអនុវត្តវិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ និងទឹកដក់លិចផ្លូវ ដែលបណ្តាលមកពីសកម្មភាពចាក់បេតុងលើចិញ្ចើមផ្លូវខ្ពស់ជាងផ្លូវសាធារណៈ។

លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានចាត់តាំងលោក ទ្រី ណារ៉េត អភិបាលរងខណ្ឌ ដឹកនាំមន្ត្រីជំនាញពីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ សហការជាមួយអាជ្ញាធរសង្កាត់ និងភូមិពាក់ព័ន្ធ ចុះអនុវត្តការងារកាយពង្រីកចិញ្ចើមផ្លូវសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦។


ការងារនេះត្រូវបានអនុវត្តលើផ្លូវបេតុងលេខ៤២ ដែលមានទីតាំងស្ថិតនៅក្រោយតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ ក្នុងភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានី ភ្នំពេញ។ ការពង្រីកនេះមានទំហំប្រមាណ ៤ម៉ែត្រ អមសងខាងផ្លូវ ដើម្បីស្តារឡើងវិញនូវទំហំផ្លូវសាធារណៈឲ្យមានស្តង់ដារ និងសមស្របសម្រាប់ការធ្វើចរាចរណ៍។


លោក ទ្រី ណារ៉េត បានឱ្យដឹងថា មូលហេតុសំខាន់ដែលបណ្តាលឲ្យមានបញ្ហានេះ គឺដោយសារប្រជាពលរដ្ឋមួយចំនួនបានចាក់បេតុងលើចិញ្ចើមផ្លូវខ្ពស់ជាងផ្លូវសាធារណៈ បណ្តាលឲ្យផ្លូវរួមតូច និងរារាំងប្រព័ន្ធរំដោះទឹក។ បញ្ហានេះបានបង្កឲ្យមានការកកស្ទះចរាចរណ៍ និងទឹកដក់លិចផ្លូវយ៉ាងធ្ងន់ធ្ងរ នៅពេលមានភ្លៀងធ្លាក់ ជាពិសេសក្នុងរដូវវស្សា។

ការចុះអនុវត្តការងារកាយពង្រីកចិញ្ចើមផ្លូវនេះ គឺមានគោលបំណងសំខាន់ ដើម្បីធានាឲ្យមានចរាចរណ៍រលូន សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ កម្មករ និងកម្មការនី ដែលធ្វើដំណើរឆ្លងកាត់តំបន់នេះជារៀងរាល់ថ្ងៃ ព្រមទាំងជួយបង្កើនប្រសិទ្ធភាពប្រព័ន្ធបង្ហូរទឹក ដើម្បីកាត់បន្ថយបញ្ហាទឹកលិចផ្លូវ៕ អត្ថបទ៖សំណាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


