ព័ត៌មានអន្ដរជាតិ
ថៃខាតបង់ថវិកាជាតិ ១៤ពាន់ដុល្លារក្នុងមួយឆ្នាំៗ ដោយសារអំពើពុករលួយ
ប្រទេសថៃកំពុងប្រឈមនឹងការបាត់បង់ថវិកាជាតិយ៉ាងសន្ធឹកសន្ធាប់ ដែលគេប៉ាន់ប្រមាណថាមានចំនួនរហូតដល់ ៥០០ពាន់លានបាត (ប្រហែល ១៤ពាន់ដុល្លារអាមេរិក) ក្នុងមួយឆ្នាំៗ។

ចុះផ្សាយដោយ The Nation កាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២៦ ដែលដកស្រង់ប្រភពពីអង្គភាពប្រឆាំងអំពើពុករលួយថៃ (ACT) អំពើពុករលួយក្នុងវិស័យសាធារណៈកំពុងចាក់ឫសយ៉ាងជ្រៅតាមរយៈរូបភាពសំខាន់ៗចំនួនបី៖ ទីមួយគឺ «ការកេងប្រវ័ញ្ចថវិការដ្ឋ» តាមរយៈការស៊ីសំណូកក្នុងគម្រោងលទ្ធកម្ម និងការប្រើប្រាស់ធនធានរដ្ឋខុសគោលដៅ ទីពីរគឺ «ការកេងប្រវ័ញ្ចលើប្រជាពលរដ្ឋ» តាមរយៈការសូកប៉ាន់ និងការគាបស៊ី និងទីបីគឺ «ការទិញដូរសែស្រឡាយ» ដើម្បីទទួលបានតំណែងក្នុងជួររដ្ឋាភិបាល។
អង្គភាព ACT បានសង្កត់ធ្ងន់ថា ការខាតបង់នេះមិនមែនមានត្រឹមតែរឿងទឹកប្រាក់នោះទេ ប៉ុន្តែវាបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់អ្នកវិនិយោគ និងបំផ្លាញការប្រកួតប្រជែងអាជីវកម្មដោយស្មើភាព។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ អំពើពុករលួយដែលចាក់ស្រេះបែបនេះ បានក្លាយជាបន្ទុកយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រជាជនថៃទាំងមូល ព្រោះវាធ្វើឲ្យការប្រើប្រាស់លុយពន្ធរបស់ពលរដ្ឋគ្មានប្រសិទ្ធភាព សេវាសាធារណៈធ្លាក់ចុះដុនដាប និងធ្វើឲ្យបាត់បង់ជំនឿចិត្តទាំងស្រុងមកលើស្ថាប័នរដ្ឋ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


