ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តបាត់ដំបង បញ្ជាក់ថាសកម្មភាពជនទុច្ចរិតដឹកជញ្ជូនទំនិញឆ្លងដែនខុសច្បាប់នេះ ពិតជាមានមែន
ក្រោយមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម មានករណីសកម្មភាពជនទុច្ចរិតកំពុងដឹកជញ្ជូនកេសទំនិញ ឆ្លងអូរព្រំដែនពីខ្មែរទៅថៃ ដោយខុសច្បាប់ទាំងកណ្ដាលថ្ងៃ តាមច្រករបៀងក្នុងទឹកដីស្រុកកំរៀងរួចមក ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ពិតជាកើតមានមែននៅចំណុចខាងលើ ប៉ុន្តែកើតមានឡើងតាំងថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៦មកម្ល៉េះ តែទើបឃើញមានការបង្ហោះក្នុងតាមបណ្ដាញសង្គមធើ្វអោយមានការភ្ញាក់ផ្អើលផងដែល។

បើយោងតាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណជន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៦ បានជ្រាបថា នៅពេលនេះបានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមទាក់ទងនឹង ករណីលួចនាំបារីឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលក្នុងនោះមានទាំងរូបភាពទៀតផង។


សូមបញ្ចាក់ថា ក្រោយកើតហេតុមួយថ្ងៃ គឺនៅថ្ងៃទី២៥ មីនា លោកអភិបាលខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន រួមជាមន្ត្រីជំនាញផង បានចុះភ្លាមៗទៅដល់ទីតាំងនោះ ដើម្បីពិនិត្យសកម្មភាពនៃច្រកចេញចូល។ ក្នុងនោះមន្ត្រីជំនាញប្រមូលភស្ដុតាងស្រាវជ្រាវមួយចំនួន ដើម្បីចាប់ជនទុច្ចរិតយកមកបន្តនីតិវិធីស្របតាមជំនាញនិងច្បាប់។
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


