ព័ត៌មានអន្ដរជាតិ
លោកត្រាំ វាយប្រហារសម្តេចប៉ាប Leo ដែលរិះគន់ អាមេរិកមិនឈប់ ពាក់ព័ន្ធនឹងសង្គ្រាមលើអ៊ីរ៉ង់
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីយប់ថ្ងៃអាទិត្យទី១២មេសា បានវាយប្រហារសម្តេចប៉ាប Leo XIV យ៉ាងខ្លាំងក្លា បន្ទាប់ពីទ្រង់បានថ្កោលទោសចំពោះសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ រួមទាំងការរិះគន់លើគោលនយោបាយការបរទេស និងអន្តោប្រវេសន៍របស់លោក។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters លោកត្រាំសរសេរនៅលើគណនី Truth Social ផ្ទាល់ខ្លួនថា «ខ្ញុំមិនចង់បានសម្តេចប៉ាបដែលគិតថា វាមិនអីទេ សម្រាប់អ៊ីរ៉ង់ក្នុងការមានអាវុធនុយក្លេអ៊ែរ។ សម្តេចប៉ាប «ខ្សោយខាងឧក្រិដ្ឋកម្ម ហើយអាក្រក់សម្រាប់គោលនយោបាយការបរទេស»។
លោកបានសង្កត់ធ្ងន់ថា «ខ្ញុំក៏មិនចង់បានសម្តេចប៉ាបដែលរិះគន់ប្រធានាធិបតីអាមេរិកដែរ ពីព្រោះខ្ញុំកំពុងធ្វើការងារដែលខ្ញុំត្រូវបានផ្តល់ឲ្យដោយជំរុញអត្រាឧក្រិដ្ឋកម្មឲ្យធ្លាក់ចុះដល់កម្រិតទាបបំផុតគ្រប់ពេល និងបង្កើតទីផ្សារភាគហ៊ុនដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រ»។
បន្ទាប់មក លោកបានមានប្រសាសន៍អំពីការបោះឆ្នោតជ្រើសរើសសម្តេចប៉ាប Leo ថា ទ្រង់ត្រូវបានជ្រើសរើសដោយសារតែពួកគេជឿថា អាចប្រកួតប្រជែងជាមួយប្រធានាធិបតីត្រាំ និងជាជនជាតិអាមេរិកតែប៉ុណ្ណោះ។ ប្រសិនបើខ្ញុំមិននៅក្នុងសេតវិមានទេ លោក Leo នឹងមិននៅក្នុងវ៉ាទីកង់ទេ។
លោក Leo XIV ដែលត្រូវបានជ្រើសរើសកាលពីឆ្នាំមុនជាសម្តេចប៉ាបអាមេរិកដំបូងគេ ពីមុនបានរិះគន់យ៉ាងខ្លាំងចំពោះរដ្ឋបាលត្រាំ ដែលធ្វើឲ្យលោកមានជម្លោះដ៏រ៉ាំរ៉ៃជាមួយលោកត្រាំ។ លោកតែងតែបង្ហាញម្តងហើយម្តងទៀត នូវការប្រឆាំងនឹងសង្គ្រាមនៅមជ្ឈិមបូព៌ា ហើយក៏អំពាវនាវឲ្យបញ្ចប់ការប្រយុទ្ធ និងកាត់បន្ថយបរិមាណអំពើហិង្សា។ ជាពិសេស សម្ដេចប៉ាបបានស្តីបន្ទោសរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Pete Hegseth ដែលបើកការឈ្លានពានលើអ៊ីរ៉ង់ផងដែរ។
ជាការឆ្លើយតប លោកត្រាំបាននិយាយថា លោក Leo គួរតែប្រកាន់ខ្ជាប់នូវតួនាទីជាសម្តេចប៉ាប ហើយធ្វើសកម្មភាពដោយសុភវិនិច្ឆ័យ ហើយលោកបានព្រមានថា ឈប់លួងលោមអ្នកឆ្វេងនិយមជ្រុលទៅ ហើយផ្តោតលើការធ្វើជាសម្តេចប៉ាបដ៏ល្អឥតខ្ចោះ មិនមែនជាអ្នកនយោបាយទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


