ព័ត៌មានអន្ដរជាតិ
លោកត្រាំ ចង់ទៅជួបមេដឹកនាំអ៊ីរ៉ង់នៅប៉ាគីស្ថាន ដើម្បីចុះហត្ថលេខាបញ្ចប់សង្រ្គាម
ក្តីសង្ឃឹមនៃសន្តិភាពកាន់តែខិតជិតមកដល់ហើយ នៅពេលដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសប្រាប់ក្រុមអ្នកកាសែតនៅសេតវិមានថា លោកកំពុងពិចារណាធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានដោយផ្ទាល់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន People’s Dialy នាថ្ងៃទី១៧មេសា២០២៦។

លោកត្រាំបានបញ្ជាក់ថា ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ត្រូវបានរៀបចំឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដមែននោះ លោកនឹងធ្វើដំណើរទៅទីនោះដើម្បីចុះហត្ថលេខាបញ្ចប់ជម្លោះដែលបានអូសបន្លាយជាច្រើនសប្តាហ៍មកនេះ។
លោកត្រាំ បានបង្ហើបឲ្យដឹងថា ការចរចាដោយផ្ទាល់រវាងភាគីទាំងពីរអាចនឹងចាប់ផ្តើមឡើងវិញនៅចុងសប្តាហ៍នេះ។ លោកមានជំនឿចិត្តយ៉ាងខ្លាំងថា អាមេរិកនឹងអាចសម្រេចបានកិច្ចព្រមព្រៀងដ៏ល្អមួយជាមួយអ៊ីរ៉ង់ ដែលជាកិច្ចព្រមព្រៀងធានាថាអ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរឡើយ។ លោកថែមទាំងបាននិយាយបែបកំប្លែងលាយឡំនឹងមោទកភាពថា ខាងអ៊ីរ៉ង់បានយល់ព្រមប្រគល់ «ធូលីនុយក្លេអ៊ែរ» ដែលលាក់ទុកនៅក្រោមដីឲ្យមកអាមេរិកវិញទៀតផង បន្ទាប់ពីកងទ័ពអាមេរិកបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកវាយប្រហារនាពេលកន្លងមក។
ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងផ្អាកបាញ់គ្នាដែលកំពុងអនុវត្តបច្ចុប្បន្ន លោកត្រាំ យល់ឃើញថាប្រហែលជាមិនចាំបាច់ត្រូវបន្តសុពលភាពទៀតទេនៅសប្តាហ៍ក្រោយ ព្រោះអ្វីៗកំពុងតែដើរទៅមុខយ៉ាងរលូន។ លោកក៏បានបដិសេធព័ត៌មានដែលថា អាមេរិកកំណត់ពេលត្រឹមតែ២០ឆ្នាំសម្រាប់ឲ្យអ៊ីរ៉ង់ផ្អាកកម្មវិធីនុយក្លេអ៊ែរ ដោយលោកសង្កត់ធ្ងន់ថា គោលដៅរបស់លោកគឺចង់ឲ្យអ៊ីរ៉ង់គ្មានអាវុធនុយក្លេអ៊ែរជារៀងរហូតតែម្តង មិនមែនកំណត់ត្រឹម២០ឆ្នាំនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីរូបនេះនៅតែមិនចោលចរិតម៉ឺងម៉ាត់ដដែល ដោយលោកបានទុកសម្តីព្រមានចុងក្រោយថា ប្រសិនបើការចរចានេះបរាជ័យ ឬមិនអាចឈានដល់កិច្ចព្រមព្រៀងបានទេនោះ ការវាយប្រហារតាមអាកាសនឹងត្រូវចាប់ផ្តើមឡើងវិញភ្លាមៗ។ លោកបាននិយាយយ៉ាងខ្លីថា «បើគ្មានកិច្ចព្រមព្រៀង គឺត្រូវវាយគ្នាបន្តទៀត» ដែលនេះជាការដាក់សម្ពាធយ៉ាងធ្ងន់ដល់ទីក្រុងតេហេរ៉ង់ ឲ្យប្រញាប់សម្រេចចិត្តរើសយកផ្លូវសន្តិភាព៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


