Connect with us

ព័ត៌មានអន្ដរជាតិ

​​អាមេរិកនិង​អ៊ីរ៉ង់​ ទំនង​ចាប់​ផ្តើម​ចរចាជាថ្មី​នៅចុង​សប្តាហ៍នេះ​​

បានផុស

នៅ

ការ​ចរចា​​រវាង​អ៊ីរ៉ង់​​​និងសហរដ្ឋអាមេរិ​ក ត្រូវ​បាន​រាយការណ៍​ថា នឹង​ច្បាប់ផ្តើម​ជុំទី២​នៅចុងសប្តាហ៍​នេះ ដោយ​ប្រភព​ខ្លះ​រាយ​​ការណ៍ថា ​គ្មានវត្តមាន​​អនុប្រធានាធិបតី​​​អាមេរិក លោក JD Vance នោះទេ ប៉ុន្តែ​ប្រភព​​ខ្លះ​​បាន​អះអាង​ថា លោក​ប្រហែល​ដឹកនាំ​ប្រតិភូ​សហរដ្ឋអាមេរិក​ទៅ​ពិភាក្សា​នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ​​ប្រទេសប៉ាគីស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​កាសែ​ត​វ៉ា​ស៊ីនតោនប៉ុស្តិ៍ បាន​រាយការណ៍​នៅ​មុននេះ​បន្តិច​ថា ​​​ប្រតិភូ​សហរដ្ឋអាមេរិក​​នឹង​​​​​បន្ត​កិច្ច​ចរចា​​ជាមួយ​អ៊ីរ៉ង់​នៅទីក្រុង​អ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាននៅសប្តាហ៍​នេះ ប៉ុន្តែ​​គ្នាន​វត្តមាន​របស់​​អនុប្រធានាធិបតី​ JD Vance នោះ​ទេ គឺ​មានត្រឹមតែ​​​​បេសក​​ជន​ពិសេស​របស់​ប្រធានាធិបតី​ ត្រាំ Steve Witkoff និង​កូនប្រសាររបស់ លោក ត្រាំ Jared Kushner ប៉ុណ្ណោះ។

​ប៉ុន្តែ​តាមប្រភព​​ទូរទស្សន៍ Al Hadath ដែល​មា​នមូលដ្ឋាន​នៅ​​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ​និង​ត្រូវ​​​ផ្សាយ​បន្ត​ដោយ​ទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី TASS ​លោក JD Vance ប្រហែល​​​ជា​ចូលរួម​​​ក្នុងកិច្ច​ប្រជុំ​លើក​នេះ​។

​ទោះបី​ជា​យ៉ាង​ណា មិនទាន់​មាន​ព័ត៌មានផ្លូវការ​ណា​​មួយអំពី​ពេលវេលា​​ដែល​ភាគី​អ៊ីរ៉ង់​និង​សហរដ្ឋអាមេរិក​ជួបចរចាគ្នា​ជុំ​ទី២​នោះទេ បន្ទាប់ពី​ការ​ចរចា​លើក​ដំបូង​កាល​ពី​ថ្ងៃ​២សប្តាហ៍​មុន​មិនមានលទ្ធផល​​​​រហូត​សម្រេច​បាន​កិច្ច​ព្រមព្រៀង​នោះទេ​។​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ បាន​​​​​​សម្រេច​ជាឯកតោភាគី​​​កាល​ពីថ្ងៃអង្គារកន្លងទៅ​​ ដោយ​ពន្យា​របទ​ឈប់បាញ់​​​គ្មានកាល​កំណត់​រហូតដល់​អ៊ីរ៉ង់​អាច​បញ្ជូន​​​នូវសំណើ​​កិច្ច​ព្រម​ព្រៀង​​​​​​ដែលឯកភាព​សម្រាប់​​ចរចា​ជាមួយសហរដ្ឋអាមេរិក ដោយ​លោក ត្រាំ បាន​​អះអាងថា ​រដ្ឋាភិបាល​​អ៊ីរ៉ង់​មានការ​បែកបាក់​គ្នា​​ មិនអាចរក​ចំណុ​ច​ឯកភាព​​គ្នា​សម្រាប់​លក្ខខណ្ឌ​នៃការ​ចរចា​។

លោក ដូណាល់ ត្រាំ ក៏បាន​អះអាង​ដែរ​ថា ​កិច្ច​ការចរចា​ជាមួយអ៊ីរ៉ង់​អាច​ចាប់​ក្នុង​រង្វង់​​៣៦ម៉ោង ឬ​៧២ម៉ោង​ បន្ទាប់​ពី​លោក​​ពន្យារពេល​នៃ​បទ​ឈប់បាញ់​។​

​ចំណែក​ភាគី​​អ៊ីរ៉ង់ ប្រធានាធិបតី​​អ៊ីរ៉ង់ លោក Masoud Pezeshkhan បាន​ច្រាន​ចោល​​ការអះអាងរបស់​លោក ត្រាំ ដែលថា អ៊ីរ៉ង់​មានការ​បែក​បាក់​ផ្ទៃក្នុង។ រហូត​ដល់​ពេលនេះ អ៊ីរ៉ង់​ហាក់​បាន​ច្រាន​ចោល​លទ្ធភាព​​ចរចាជាមួយសហរដ្ឋអាមេរិក ដោយសារ​តែ​ការលែងទុកចិត្ត​ចំពោះ​​ការ​សម្រេច​ចិត្ត និង ល្បិច​របស់​ ប្រធានាធិបតី​ ដូណាល់ ត្រាំ៕

រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម