ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រៀបធៀបការរឹបអូសនាវាអ៊ីរ៉ង់ដោយកងទ័ពជើងទឹកអាមេរិកទៅនឹង «ចោរសមុទ្រ»ធ្វើសកម្មភាព
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី១ ខែឧសភា បានប្រៀបធៀបសកម្មភាពកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលកំពុងធ្ងើប្រតិបត្តិការបិទខ្ទប់ច្រកសមុទ្រនៅអ៊ីរ៉ង់ ទៅនឹងសកម្មភាពចោរសមុទ្រ ដែលធ្វើសកម្មភាពដូច្នោះដែរ អំឡុងពេលសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

លោកបានធ្វើការអត្ថាធិប្បាយបែបនេះ ក្នុងខណៈពេលដែលកំពុងរៀបរាប់អំពីការរឹបអូសយកនាវាដឹកទំនិញមួយគ្រឿង ដោយ កងកម្លាំងសហរដ្ឋអាមេរិក កាលពីប៉ុន្មានថ្ងៃមុន។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ នៅក្នុងការអត្ថាធិប្បាយ កាលពីល្ងាចថ្ងៃទី១ ខែឧសភា លើកឡើងថា៖ «យើងបានគ្រប់គ្រងនាវា យើងបានគ្រប់គ្រងទំនិញ ហើយយើងបានគ្រប់គ្រងប្រេងដូចគ្នា។ វាគឺជាអាជីវកម្មដែលចំណេញច្រើនណាស់! យើងគឺដូចជាចោរសមុទ្រអីចឹង! យើងហាក់បីដូចជាចោរសមុទ្រ ប៉ុន្តែយើងមិនមែនកំពុងនិយាយលេងសើចនោះទេ»។
ជាក់ស្ដែង នាវាខ្លះរបស់ទីក្រុងតេហេរ៉ង់ ត្រូវបានរឹបអូសដោយសហរដ្ឋអាមេរិក បន្ទាប់ពីបានចាកចេញពីកំពង់ផែអ៊ីរ៉ង់ ព្រមជាមួយគ្នានោះដែរ ក៏មាននាវាដឹកទំនិញដែលស្ថិតក្នុងបញ្ជីទណ្ឌកម្ម និងនាវាដឹកប្រេងរបស់អ៊ីរ៉ង់ ត្រូវបានរឹបអូសនៅក្នុងដែនទឹកនៃតំបន់អាស៊ីផងដែរ។
លោកត្រាំ ដែលបានផ្តល់នូវពេលវេលា និងគោលដៅមិនច្បាស់លាស់សម្រាប់សង្គ្រាមមួយដែលនៅតែមិនមានការគាំទ្រនៅក្នុងសហរដ្ឋអាមេរិក បានប្រឈមមុខនឹងការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការអត្ថាធិប្បាយរបស់លោកលើជម្លោះនេះ រួមទាំងនៅពេលដែលលោកបានគំរាមកំហែងបំផ្លាញអរិយធម៌ទាំងស្រុងរបស់ប្រទេសអ៊ីរ៉ង់ កាលពីខែមេសាកន្លងទៅ។
មិនតែប៉ុណ្ណោះ អ្នកជំនាញសហរដ្ឋអាមេរិកជាច្រើនបានលើកឡើងកាលពីខែមេសាថា ការវាយប្រហាររបស់អាមេរិកលើប្រទេសអ៊ីរ៉ង់ អាចចាត់ទុកថាជា «ឧក្រិដ្ឋកម្មសង្គ្រាម» បន្ទាប់ពីលោកត្រាំ បានគំរាមកំហែងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


