ជីវិតកម្សាន្ដ
លោក ជា វណ្ណារិទ្ធ បន្តដឹកនាំមូលនិធិ «ដឹងគុណ» ផ្គត់ផ្គង់សំណាញ់ការពារដ្រូន ដល់វីរកងទ័ព ក្នុងពេលត្រូវការបន្ទាន់
អំឡុងពេលស្ថានការណ៍តាមព្រំដែនតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងស្របពេលពង្រឹងការការពារឱ្យកាន់តែរឹងមាំ ពិធីករល្បីឈ្មោះ ជា វណ្ណារិទ្ធ បានបន្តគៀរគរសប្បុរសចូលរួមគាំទ្រវីរកងទ័ពកម្ពុជា តាមរយៈមូលនិធិ «ដឹងគុណ» ដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្ភារៈសំខាន់ៗនៅជួរមុខ។

តាមការបង្ហើបឱ្យដឹង កងកម្លាំងនៅតំបន់ជួរមុខកំពុងរៀបចំធ្វើលេនដ្ឋាន និងពង្រឹងប្រព័ន្ធការពារ។ ហេតុនេះ មានតម្រូវការបន្ទាន់លើ សំណាញ់ការពារដ្រូន ដែលជាឧបករណ៍មានតួនាទីសំខាន់ក្នុងការកាត់បន្ថយហានិភ័យពីបច្ចេកវិទ្យា”ដ្រូន” ។ លោកថា សំណាញ់មួយដុំមានតម្លៃ ៨០ដុល្លារ ហើយកងទ័ពជួរមុខទាក់ទងសុំលោកចំនួន ៧ដុំ ។
ដោយមិនរង់ចាំយូរ លោក និងក្រុមការងារ បានសម្រេចយកប្រាក់ពីមូលនិធិដែលបានបម្រុងទុក ដើម្បីបំពេញតម្រូវការបន្ទាន់នេះ។ តាមរយៈសារពីទំព័រហ្វេសប៊ុក លោកបានបញ្ជាក់ថា “ពួកយើងទាំងពីរ សម្រេចដកលុយមូលនិធិដែលមានបម្រុង ជូនតាមតម្រូវការចាំបាច់របស់បងប្អូនជួរមុខ សង្ឃឹមបងប្អូននៅតែបន្តចូលរួមតាមសទ្ធា និងបេះដូង”។
ជាមួយគ្នានេះ ជា វណ្ណារិទ្ធ ក៏បានលើកឡើងថា មិនថាជំនួយមានតម្លៃតិច ឬច្រើន ការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប គឺជាកម្លាំងចិត្តដ៏ធំសម្រាប់វីរកងទ័ព ដែលកំពុងឈរជើងការពារអធិបតេយ្យភាព និងរក្សាសន្តិភាពជាតិ។ ការចូលរួមបែបនេះ ក៏បង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់របស់សង្គមខ្មែរ ទៅលើសុវត្ថិភាពជាតិផងដែរ។
រហូតមកដល់ពេលបច្ចុប្បន្ន មូលនិធិ «ដឹងគុណ» ដែលមានលោក ជា វណ្ណារិទ្ធ និងពិធីការិនី កែវ ចាន់និមល នៅបន្តសកម្មភាពរួមចំណែកគាំទ្រជាបន្តបន្ទាប់ ដើម្បីគាំទ្រការរក្សាសុវត្ថិភាពអ្នកជួរមុខ ខណៈលោកក៏ស្នើសុំការយោគយល់ពីសាធារណជនផងដែរ ចំពោះការមិនអាចបង្ហាញលម្អិតអំពីអត្តសញ្ញាណ និងទីតាំងជាក់លាក់ ក្នុងបំណងការពារសុវត្ថិភាពវីរកងទ័ពជួរមុខ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


