Connect with us

កីឡា

ប្រយុទ្ធ ៣ លើ Bayern រដូវកាលនេះល្អខ្លាំង តែនៅតែមិនទាន់ឈានដល់កម្រិត MSN បាន

បានផុស

នៅ

ខ្សែប្រយុទ្ធ ៣ ខាងលើរបស់ Bayern Munich នៅរដូវកាលនេះរួមមាន Luis Diaz, Harry Kane និង Michael Olise នៅតែមិនទាន់ឈានដល់កម្រិតល្អបំផុតរបស់អតីតខ្សែប្រយុទ្ធ ៣ ខាងលើរបស់ Barcelona រួមមាន Lionel Messi, Luis Suarez និង Neymar បាន ទោះរដូវកាលនេះពួកគេល្អខ្លាំងក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែប្រយុទ្ធ ៣ ខាងលើរបស់ Bayern Munich រួមមាន Harry Kane, Michael Olise និង Luis Diaz ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីពួកគេសហការគ្នាយ៉ាងល្អ រហូតជួយឱ្យក្លិបយក្ស អាល្លឺម៉ង់ ឈ្នះពានលីគ Bundesliga និងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League។ អ្វីដែលពិសេសបំផុត គឺពួកគេរកបានគ្រាប់បាល់សរុបចូលគ្នា ១០១ គ្រាប់ ដែលច្រើនជាង ខ្សែ​ប្រយុទ្ធ ៣ នាក់​របស់​ក្រុម​​ណាៗទាំងអស់នៅរដូវកាលនេះ។

ទោះបីជាល្អខ្លាំងបែបនេះក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធ ៣ ខាងលើរបស់ Bayern មិនទាន់ឈានដល់កម្រិតល្អបំផុតរបស់ជំនាន់ Messi, Suarez និង Neymar កាលលេងនៅ Barcelona នៅឡើយទេ។ អំឡុងពេលជំនាន់ MSN នៅជុំគ្នាពីឆ្នាំ ២០១៤ ដល់ ២០១៧ គឺពួកគេបានសហការគ្នារកបានគ្រាប់បាល់ច្រើនជាងគេដល់ទៅ ៣ រដូវកាល។ នៅរដូវកាល ២០១៥-២០១៦ ពួកគេរកបាន ១៣១ គ្រាប់, រដូវកាល ២០១៤-២០១៥ រកបាន ១២២ គ្រាប់ និងរដូវកាល ២០១៦-២០២៧ រកបាន ១១១ គ្រាប់។

ដោយឡែក អតីតខ្សែប្រយុទ្ធ ៣ ខាងលើរបស់ Real Madrid រួមមាន Bale, Benzema និង Ronaldo គឺរកបានគ្រាប់បាល់សរុបចូលគ្នាច្រើនបំផុត អំឡុងរដូវកាល ២០១៤-២០១៥ ដែលពេលនោះរកបានចំនួន ១០០ គ្រាប់។ ស្ថិតិនេះ គឺត្រូវបានវ៉ាដោយខ្សែប្រយុទ្ធ ៣ ខាងលើរបស់ Bayern Munich រដូវកាលនេះហើយ ដែលមាន ១០១ គ្រាប់ ស្របពេលការប្រកួតពួកគេរដូវកាលនេះនៅសល់យ៉ាងហោចណាស់ ៤ ប្រកួតទៀត៕

អត្ថបទ៖ សេម កុសល
ប្រភព៖ Opta Analyst

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម