កីឡា
Thiago សម្លឹងឱកាសក្លាយជាគ្រូបង្វឹក ក្រោយសម្រេចចូលនិវត្តន៍
អតីតតខ្សែបម្រើក្លិប Barcelona, Bayern និង Liverpool កីឡាករ Thiago Alcantara បានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ៣៣ឆ្នាំ។

ក្នុងឆ្នាំ២០០៨ កីឡាករ Thiago បានបង្ហាញខ្លួនជាមួយក្លិប Barcelona B។ បន្ទាប់ពីបង្ហាញសមត្ថភាពបានយ៉ាងល្អរូបគេក៏បានកោះហៅចូលរួមក្រុមធំ។ ក្នុងឆ្នាំ២០១៣ រូបគេបានផ្លាស់ទៅក្លិប Bayern Munich ហើយចុងក្រោយនៅឆ្នាំ២០២០ រូបគេបានផ្លាស់មកកាន់ក្លិប Liverpool។
ចំណង់ចំណូលចិត្ត និងក្ដីស្រឡាញ់របស់ Thiago ក្នុងវិស័យបាល់ទាត់នៅតែមាន។ រូបគេបានត្រៀមខ្លួនជាស្រេច ជាមួយបទពិសោធថ្មីក្នុងវិស័យបាល់ទាត់។ រូបគេចាប់ផ្ដើមសម្លឹងរកឱកាសដើម្បីក្លាយជាគ្រូបង្វឹកវិញម្តង។

ក្នុងអាជីពជាកីឡាករ Thiago បានឈ្នះពានរង្វាន់សរុបចំនួន៣២ ក្នុងនោះឈ្នះពានរង្វាន់ La Liga ៤ដង, Copa del Rey ២ដង, Spanish Super Cup ២ដង, Champions League ២ដង, UEFA Super Cup ៣ដង, FIFA Club World Cup ២ដង, Bundesliga ៧ដង, DFB-Pokals ៤ដង, German Super Cup ៣ដង, FA Cup ១ដង, Carabao Cup ១ដង, និង Community Shield ១ដង៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


