ព័ត៌មានអន្ដរជាតិ
ម៉ាក្រុង ប្រកាសថា បារាំង អត់ចូលរួមប្រតិបត្តិការរបស់ ត្រាំ ទៅរំដោះកប៉ាល់នៅ Hormuz ទេ
ស្ថានការណ៍មជ្ឈិមបូព៌ា បានឡើងកម្តៅដល់កម្រិតថ្មីមួយទៀត នៅពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសបើកប្រតិបត្តិការ រំដោះកប៉ាល់ពាណិជ្ជកម្ម ដែលកំពុងជាប់នៅក្នុងច្រកសមុទ្រ Hormuz ប៉ុន្តែយុទ្ធនាការនេះ កំពុងទទួលការរិះគន់ និងប្រតិកម្មពីប្រទេសជាច្រើន ក្នុងនោះក៏មានបារាំងដែរ ដោយប្រមុខរដ្ឋាភិបាលទីក្រុងប៉ារីស អេម៉ានុយអែល ម៉ាក្រុង បានចេញមុខប្រកាសថា បារាំងនឹងមិនចូលរួមក្នុងប្រតិបត្តិការរបស់អាមេរិក ឡើយ។

ដំបូងឡើយ បារាំងនេះហើយ ដែលចេញមុខចេញមាត់ជាងគេ បង្ហាញគំនិតផ្ដួចផ្ដើម ចង់បង្កើត «បេសកកម្មចម្រុះជាតិសាសន៍» ដើម្បីទៅការពារសេរីភាព នៃការធ្វើដំណើរតាមកប៉ាល់ ក្នុងច្រក Hormuz។
យ៉ាងណា បើតាមការផ្សាយរបស់ Times of Israel នៅថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ ឥឡូវ លោកម៉ាក្រុង បានជំរុញឲ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បើកច្រក Hormuz វិញ តាមរបៀប «សម្របសម្រួលគ្នា»។
ថ្លែងក្នុងកិច្ចប្រជុំ មេដឹកនាំអឺរ៉ុបនៅប្រទេសអាមេនី លោកម៉ាក្រុង អះអាងថា អ្វីដែលបារាំងចង់បានបំផុតនោះ គឺការបើកច្រកឡើងវិញ ដោយមានការសម្របសម្រួលរវាងអាមេរិក និងអ៊ីរ៉ង់។ នោះគឺជាដំណោះស្រាយតែមួយគត់ ហើយទីក្រុងប៉ារីស នឹងមិនចូលរួមប្រតិបត្តិការយោធាណាមួយ ក្នុងក្របខ័ណ្ឌ ដែលមើលទៅហាក់ដូចជា គ្មានភាពច្បាស់លាស់នោះទេ។

សូមជម្រាបជាថ្មី លោកត្រាំ ប្រកាសថា ចាប់ពីថ្ងៃចន្ទទៅ លោកនឹងឲ្យកងទ័ពជើងទឹកអាមេរិក ទៅអមកប៉ាល់បរទេសអព្យាក្រឹត ដែលកំពុងជាប់នៅច្រកសមុទ្រ Hormuz ដើម្បីរំដោះពួកគេ ឲ្យចេញបាន ដោយសុវត្ថិភាព។
ជុំវិញរឿងនេះ កងបញ្ជាការកណ្តាលអាមេរិក (CENTCOM) ក៏ប្រកាសដែរថា ខ្លួននឹងចាប់អនុវត្តបទបញ្ជារបស់លោកត្រាំ ពីថ្ងៃចន្ទនេះទៅ ដើម្បីស្តារសេរីភាព នៃការធ្វើនាវាចរណ៍នៅច្រក Hormuz ឡើងវិញ។
តាមការបញ្ជាក់ពីឧត្តមនាវីឯក Brad Cooper មេបញ្ជាការ CENTCOM, ប្រតិបត្តិការនេះ នឹងមានការចូលរួម ពីសំណាក់នាវាចម្បាំង បំពាក់មីស៊ីលនាំផ្លូវ, យន្តហោះចម្បាំងជាង ១០០គ្រឿង (ទាំងឈរជើងលើដីគោក និងលើនាវា) និងកងកម្លាំងសរុប ១៥ ០០០ នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


