ព័ត៌មានជាតិ
ទ្រូម៉ាន់នី ផ្តល់ជូនការទូទាត់ចំណាយដោយមិនគិតថ្លៃសេវា ដើម្បីសម្រាលបន្ទុកអតិថិជន ក្នុងគ្រាមានការរាតត្បាតជំងឺកូវីដ-១៩
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងផ្តល់ជូនសេវាទូទាត់វិក្កយបត្រចំណាយដោយមិនគិតថ្លៃសេវាដល់អតិថិជនរបស់ខ្លួន សម្រាប់ការបង់សងប្រាក់កម្ចី ការទូទាត់ថ្លៃទឹកនិងអគ្គិសនី និងតម្រូវការហិរញ្ញវត្ថុប្រចាំថ្ងៃផ្សេងទៀត ដើម្បីសម្រាលបន្ទុករបស់អតិថិជន ដែលបង្កឡើងដោយជំងឺកូវីដ-១៩។

ការផ្តល់ជូននេះ ដែលអាចរកបានសម្រាប់អ្នកប្រើប្រាស់កម្មវិធី TrueMoney wallet នឹងដំណើរការចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ ការផ្តល់ជូនការទូទាត់ការចំណាយដោយមិនគិតថ្លៃសេវានេះ អាចត្រូវបានប្រើដោយអ្នកប្រើប្រាស់កម្មវិធី e-wallet របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីទូទាត់ការចំណាយជូនស្ថាប័នចេញវិក្កយបត្រជាង ២០០ស្ថាប័ន រួមមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗទាំងអស់ ការទូទាត់ថ្លៃទឹកនិងអគ្គិសនី (នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល) ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ និងការទូទាត់ផ្សេងៗទៀត។
លោកស្រី ឃួន ហ្វ្រង់តារា អគ្គនាយិកាផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា “នៅក្រុមហ៊ុនទ្រូម៉ាន់នី យើងទទួលស្គាល់ថា ពេលនេះគឺជាពេលវេលាដ៏លំបាក មិនត្រឹមតែលំបាកផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ហាឡូជីស្ទីកផងដែរ។ ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា យើងក៏ចង់ធ្វើកិច្ចការដើម្បីជួយសាធារណៈជនឲ្យមានសុវត្ថិភាពផងដែរ តាមរយៈការផ្តល់ជូនការទូទាត់ការចំណាយដោយមិនគិតថ្លៃសេវា”។
ក្រុមហ៊ុន TrueMoney ដែលគាំទ្រដោយក្រុមហ៊ុន Charoen Pokphand Group (CP) ដែលជាក្រុមហ៊ុនពហុផលិតផលធំបំផុតរបស់ប្រទេសថៃ កំពុងផ្តល់ជូនការទូទាត់វិក្កយបត្រដោយមិនគិតថ្លៃសេវា និងការបង់សងប្រាក់កម្ចីសម្រាប់អ្នកប្រើប្រាស់កម្មវិធី TrueMoney Wallet ដែលជាមធ្យោបាយមួយដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជាឱ្យងាកមកឆ្លើយតបតម្រូវការសេវាធនាគារនិងហិរញ្ញវត្ថុតាមអនឡាញវិញ។
លោកស្រី ឃួន ហ្វ្រង់តារា បានបន្ថែមថា “បើទោះជាយើងដឹងថា មនុស្សជាច្រើនស៊ាំទៅនឹងការទូទាត់ការចំណាយដោយផ្ទាល់ និងដោយប្រើប្រាស់សាច់ប្រាក់ក្តី ក៏យើងក៏កំពុងព្យាយាមលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទូទាត់ប្រាក់តាមឌីជីថលវិញដើម្បីភាពងាយស្រួល និងសុវត្ថិភាពផ្ទាល់របស់ពួកគេ”។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានវិនិយោគយ៉ាងច្រើនលើផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីផ្តល់សេវាទូទាត់ការចំណាយ និងសេវាផ្ទេរប្រាក់ដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មានសេវាធនាគារ។
ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកវិទ្យាពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែលជួយផ្គត់ផ្គង់នូវសេវានិងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗដ៏មានសុវត្ថិភាពខ្ពស់។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរសព្ទស្មាតហ្វ៊ូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ក្រុមហ៊ុនអាលីបាបា។
សេវាទូទាត់វិក្កយបត្រថ្មីនេះគឺគ្រាន់តែជាសេវាមួយប៉ុណ្ណោះក្នុងចំណោមគំនិតផ្តួចផ្តើមថ្មីៗដែលក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹងថានឹងដាក់ដំណើរការសម្រាប់អតិថិជនរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខ។
សូមបញ្ជាក់ថា ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាផ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។
បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ