សេដ្ឋកិច្ច
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវឱ្យវិស័យឯកជន បោះទុនវិនិយោគលើថាមពលបៃតង
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអំពាវនាវឱ្យវិស័យឯកជន សិក្សាបោះទុនវិនិយោគលើថាមពលបៃតងនៅកម្ពុជា ដើម្បីទាញយកនូវកាលានុវត្តភាព រួមផ្សំនឹងលក្ខខណ្ឌអំណោយផលផ្សេងៗ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ ២០២៦ នៅព្រឹកថ្ងៃទី ០៧ ឧសភា ២០២៦។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា វិបត្តិសង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យមានការប៉ះពាល់ខ្លាំងដល់ការផ្គត់ផ្គង់ថាមពលសកល តម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្ពស់ ដែលបណ្ដាលឱ្យតម្លៃអគ្គិសនីបានកើនឡើងស្របគ្នានៅតាមបណ្ដាប្រទេសមួយចំនួន។
ទោះជាយ៉ាងណា រាជរដ្ឋាភិបាលបានដាក់ចេញនូវចំណាត់ការ ដើម្បីទប់ស្កាត់ការហក់ឡើងនៃតម្លៃប្រេង និងអគ្គិសនី ដោយព្យាយាមយ៉ាងណាឱ្យមានផលប៉ះពាល់ក្នុងកម្រិតអប្បបរមា ដល់ប្រជាជនទូទៅ ក៏ដូចជាវិនិយោគិន។
លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា អាករបន្ថែម អាករពិសេស និងអាករលើតម្លៃបន្ថែមលើប្រេងសាំង ប្រេងម៉ាស៊ូត ត្រូវបានបញ្ចុះមកកម្រិតមួយទាប និងខ្លះធ្លាក់ដល់សូន្យ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏ព្យាយាមរក្សាតម្លៃអគ្គិសនីមិនឱ្យឡើងថ្លៃ ដោយមានការចេញខាតប្រមាណ ៣៥ លានដុល្លារ ពីសំណាក់អគ្គិសនីកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូនឆ្នាំ ២០៥០ ផែនការមេសម្រាប់អភិវឌ្ឍវិស័យអគ្គិសនី ២០២២-២០៤០ ដែលបានបញ្ជាក់ពីការធ្វើពិពិធកម្មនៃល្បាយថាមពលសរុប ជាមួយប្រភពថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ ខ្យល់ ថាមពលវារីអគ្គិសនី និងជីវៈម៉ាស់។
បច្ចុប្បន្ន ប្រមាណ ៦៣% នៃប្រភពអគ្គិសនីក្នុងស្រុក គឺបានមកពីប្រភពថាមពលស្អាត និងកកើតឡើងវិញ នឹងក្លាយជាឧត្តមភាពដ៏មានតម្លៃសម្រាប់បណ្ដាក្រុមហ៊ុនដែលប្រកាន់ខ្ជាប់នូវស្ដង់ដារបរិស្ថានអន្តរជាតិ ដើម្បីបង្កើតមូលដ្ឋាន និងពង្រីកឧស្សាហកម្មកម្ពុជា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


