Connect with us

កូវីដ-១៩

ខេត្តកំពង់ស្ពឺគិត​ត្រឹមថ្ងៃ​នេះមាន​អ្នក​ឆ្លង ៥៤ នាក់​ អ្នកពាក់ព័ន្ធ​​ឡើង​ជាង ២០០០ នាក់

បានផុស

នៅ

លោកវេជ្ជបណ្ឌិត អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០១ឧសភានេះ ខេត្តកំពង់ស្ពឺមានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈចំនួន២២៣២នាក់ ស្រី១០២៨នាក់ ក្នុងនោះយកសំណាក​ទៅធ្វើតេស្តរកកូវីដ១៩ចំនួន១៧៣៣នាក់ស្រី៧៩០នាក់ និងរកឃើញវិជ្ជមានកូវីដ១៩ចំនួន ៥៤ នាក់ ស្លាប់ចំនួន២នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមអ្នកពាក់ព័ន្ធ២២៣២នាក់ បានបញ្ចប់ការធ្វើចត្តាឡីស័កចំនួន១៥០៤នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កទាំង១៣ទីតាំងចំនួន៧២៨នាក់ ក្នុងនោះមាននៅ៖

-មជ្ឈមណ្ឌលអភិវឌ្ឈជនបទកម្ពុជា-កូរ៉េ​ ៥៣​នាក់
-មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ១៤នាក់
-មន្ទីរពេទ្យបង្អែកឧដុង្គ២៣នាក់
​-មន្ទីរពេទ្យបង្អែកគងពិសី​ចំនួន ១៤នាក់
-មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង៣១នាក់
-ផ្ទះសំណាក់មិត្តល្អ៥នាក់
-វិទ្យាល័យឧដុង្គ១៨៧នាក់
-វិទ្យាល័យកំពង់ស្ពឺ៥២​នាក់
-វិទ្យាល័យហ៊ុនសែនភ្នំស្រួច ១១១នាក់
-វិទ្យាល័យសម្តេចឳ សម្តេចម៉ែបរសេដ្ឋ៥១នាក់
-វិទ្យាល័យ ហ៊ុន សែន ចំបក់​៨៤នាក់
-អនុវិទ្យាល័យស្រង់ ៣៨នាក់
-វិទ្យាល័យហ៊ុនសែនរលាំងឈូក៦៥នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម