Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេន​ស្គី​ បង្ហាញកង្វល់​ ​ព្រោះ​ខ្វះ​​​​​​ប្រព័ន្ធប្រឆាំង​មីស៊ីល នៅ​ពេល​​​អាមេរិក​ផ្តោតតែ​នៅ​​​អ៊ីរ៉ង់

បានផុស

នៅ

មន្ទីរបញ្ចកោណ​ ​បាន​ប៉ាន់​ប្រមាណថា ​សហរដ្ឋអាមេរិក បាន​ចំណាយប្រាក់ចំនួន ២៥ប៊ីលានដុល្លារទៅ ២៩ប៊ីលានដុល្លារ លើជម្លោះយោធា​ជាមួយអ៊ីរ៉ង់ ដែល​ចាប់​ផ្តើម​កាល​ពីចុង​​ខែ​កុម្ភៈ ប៉ុន្តែ​​​អ្នក​តាក់តែងច្បាប់ អ្នកសេដ្ឋកិច្ច និងអ្នកវិភាគការពារ​ជាតិ លើក​ឡើង​​ថា ​ការ​ចំណាយ​របស់​សហរដ្ឋ​អាមេរិក​អាច​ច្រើន​​ជាង​នេះ​ទៅ​ទៀត​។

ប្រធានា​ធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ​​បាន​លើក​​​​ពី​កង្វះ​ខាត​កាន់តែធ្ងន់ធ្ងរ​នៃប្រព័ន្ធប្រឆាំង​មីស៊ីល ​ព្រោះសហរដ្ឋ​​អាមេរិក​​ផ្តោត​តែ​​នៅ​ជម្លោះអ៊ីរ៉ង់​ពេក​ នាំ​ឱ្យ​មាន​​ភាព​ចន្លោះ​ប្រហោង​លើ​ការ​ផ្គត់ផ្គង់ និង​ធ្វើ​ឱ្យ​​អ៊ុយ​ក្រែន​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ​​ដោយសារការវាយប្រហារ​ដោយមីស៊ីលផ្លោងរបស់រុស្ស៊ី​។

លោក ហ្សេ​លេនស្គី​ ប្រាប់​សារព័ត៌មាន​ CBS News ក្នុង​បទ​សម្ភាសន៍​មួយ​ ផ្សាយកាលពីថ្ងៃអាទិត្យ​ថា៖ « យើងមិន​ឃើញ​មីស៊ីល​គ្រប់​គ្រាន់​ក្នុង​ការ​ផលិត​នៅ​សហរដ្ឋអាមេរិកទេ[…] យើង​មានឱនភាព​ជាមួយមីស៊ីល​ប្រឆាំង​មីស៊ីលផ្លោង​។ នេះជាបញ្ហាធំមួយ»។

ប្រធានាធិប​តី​អ៊ុយ​ក្រែន លោក ហ្សេលេនស្គី។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយ​ថា កង្វះខាត​ការផលិតមីស៊ីលរបស់សហរដ្ឋអាមេរិក​អាច​ក្លាយជាវិបត្តិសកល ​លាតសន្ធឹងហួស​ពីអ៊ុយក្រែន​ទៅ​មជ្ឈិម​បូព៌ា។

ប្រធានាធានាធិប​តី​អ៊ុយ​ក្រែនរូប​នេះ​បន្ត​ថា៖ « ខ្ញុំបាន​ផ្ញើ​លិខិតមួយទៅ​កាន់សេតវិមាន និងសភាសហរដ្ឋអាមេរិក! ​ខ្ញុំសង្ឃឹមថាពួកគេនឹង​យល់ ហើយនឹងឆ្លើយតប។ ការផ្លាស់​ប្តូរ​ការ​យកចិត្ត​ទុក​ដាក់​ផ្នែកការទូតរបស់​ទីក្រុងវ៉ាស៊ីនតោនទៅកាន់មជ្ឈិមបូព៌ា នាំ​ឱ្យ​មាន​ការ​ផ្អាក​ក្នុងការចរចាទាក់ទង​នឹងអ៊ុយក្រែន ខណៈមន្ត្រី​អាមេរិក​​ផ្តល់​អាទិភាពដល់​សង្គ្រាមអ៊ីរ៉ង់»។

ស្តីពីទស្សនវិស័យ​នៃសន្តិភាពជាមួយ​រុស្ស៊ី លោក ហ្សេលេន​ស្គី​ ជឿ​ថា ​លោកពូទីន ​អាច​នឹង​ឡើង​តុ​ចរចា ប៉ុន្តែគួរ​តែ​ស្ថិតក្រោមសម្ពាធ​។

លោក​ ហ្សេលេន​ស្គី​ ថា​៖ « ខ្ញុំគិតថា​យើងត្រូវការទណ្ឌកម្មបន្ថែមទៀត​។ ខ្ញុំគិតថាយើងត្រូវការសម្ពាធ​បន្ថែមទៀត [លើរុស្ស៊ី​]។ អ៊ុយ​ក្រែន​ត្រៀម​ខ្លួនរួចជាស្រេច​ ដើម្បីចួប​ជាមួយ​ លោក ពូទីន​ ដោយផ្ទាល់ ​ប្រសិនបើមេដឹកនាំរុស្ស៊ី​មានឆន្ទៈ ប៉ុន្តែទណ្ឌកម្មដ៏តឹងរ៉ឹង និងសម្ពាធ​អន្តរជាតិកាន់តែខ្លាំង គឺជាតម្រូវការជា​មុនសម្រាប់ការសន្ទនាដែល​មានអត្ថន័យ»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម