ព័ត៌មានជាតិ
សម្ដេច ស ខេង បារម្ភនូវបញ្ហាចំនួនពីរ និងទាមទារឲ្យមានការចូលរួម
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ ឲ្យរួមគ្នាទប់ស្កាត់ ជំងឺកូវីដ-១៩ និងបញ្ហាគ្រឿងញៀន ដែលកំពុងបង្កបញ្ហាយ៉ាងច្រើន នៅកម្ពុជា។
មានប្រសាសន៍ក្នុងពិធីចុះសួរសុខទុក្ខ និងចែកស្រូវពូជ ជូនប្រជាពលរដ្ឋខ្វះខាត នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា រយៈពេលចុងក្រោយនេះ ជំងឺកូវីដ-១៩ បានកម្រើកឡើងវិញ ដែលជាសញ្ញាទាមទារឲ្យមានការប្រុងប្រយ័ត្ន និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះ សម្ដេច ស ខេង បានលើកឡើងដែរថា បញ្ហាគ្រឿងញៀន ក៏មានសកម្មភាពខ្លាំងជាងមុនដែរ ដែលបញ្ហានេះ ទាមទារឲ្យមានការចូលរួមពីពលរដ្ឋ ដោយសហការជាមួយអាជ្ញាធរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ពលរដ្ឋត្រូវចេះគ្រប់គ្រងសមាជិកគ្រួសាររបស់ខ្លួន ធ្វើយ៉ាងណា កុំឲ្យពាក់ព័ន្ឋជាមួយគ្រឿងញៀន និងត្រូវរាយការណ៍ប្រាប់ដល់អាជ្ញាធរ នៅពេលឃើញមានសកម្មភាពគ្រឿងញៀន ព្រោះបើមិនទប់ស្កាត់ទាន់ពេលទេ នឹងធ្វើឲ្យសង្គម កាន់តែប្រឈមបញ្ហាអសន្តិសុខកាន់តែច្រើន។
គួរបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ និងបញ្ហាគ្រឿងញៀន នៅកម្ពុជា តាមរយៈការផ្សព្វផ្សាយ អប់រំ និងការអនុវត្តច្បាប់ជាដើម៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន