ព័ត៌មានជាតិ
កម្ពុជាបន្តទទួលបានមូលនិធិពិសេសពីភាគីចិន ក្រោមគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
រដ្ឋាភិបាលចិន តាមរយៈស្ថានទូតប្រចាំភ្នំពេញ បានបន្តផ្ដល់មូលនិធិពិសេសដល់កម្ពុជាសម្រាប់គម្រោងចំនួន៧ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ មូលនិធិនេះត្រូវបានចុះហត្ថលេខាជាផ្លូវការ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដោយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតចិន លោក វ៉ាង វិនពីន នៅទីស្ដីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ។

កិច្ចព្រមព្រៀងកម្ពុជានិងចិនស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦នេះ មានទឹកប្រាក់ប្រមាណ ១.៩៨០.០០០ ដុល្លារអាម៉េរិក។ តាមការឱ្យដឹងដោយក្រសួងការបរទេសកម្ពុជា គម្រោងទាំង៧ ដែលកម្ពុជាទទួលបានពីភាគីចិន រួមមាន ១.សហគ្រាសកសិករផលិតផ្សិតដើម្បីកាត់បន្ថយភាពក្រីក្រនៅខេត្តកណ្តាល ២.ការរួមបញ្ចូលគ្នានៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងចែកចាយទឹកស្អាត ដំណាក់កាលទី២ គម្រោងទី៣គឺជាការពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់តាមរយៈនវានុវត្តន៍សំបកវេចខ្ចប់នៅក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង។

រីឯគម្រោងទី៤ គឺជាគម្រោងលុបបំបាត់ជំងឺរលាកថ្លើម គម្រោងទី៥ គឺផ្ដោតលើឌីជីថលូបនីយកម្មទេសចរណ៍សហគមន៍មេគង្គ-ឡានឆាង ក្នុងការត្រៀមខ្លួនសម្រាប់ទទួលភ្ញៀវទេសចរចិន និងគម្រោទី៦ គឺជួយការពង្រឹងសមត្ថភាពបច្ចេកវិទ្យាបៃតង និងបរិវត្តកម្មឌីជីថលសម្រាប់វិស្វករក្នុងបណ្តាប្រទេសអនុតំបន់មេគង្គ ខណៈគម្រោងទី៧ ជាគម្រោងលើកកម្ពស់សមត្ថភាពទិន្នន័យទឹក និងកិច្ចសន្ទនាថ្នាក់តំបន់ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។
ក្រសួងការបរទេសចាត់ទុកគម្រោងទាំងនេះនឹងរួមចំណែកដល់ការជំរុញការអភិវឌ្ឍជាតិជាអាទិភាពរបស់កម្ពុជាលើវិស័យផ្សេងៗ រួមមានការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ សុខាភិបាល ទេសចរណ៍ និងបរិវត្តកម្មឌីជីថល។

គួរឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៧ កម្ពុជាទទួលបានការគាំទ្រថវិកាសម្រាប់គម្រោងចំនួន១១៣ ក្រោមមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ការអនុវត្តគំនិតផ្ដួចផ្ដើមទាំងនេះដោយជោគជ័យ ក្រសួង ថា បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា និងចិន ក្នុងការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់បណ្ដាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


