កូវីដ-១៩
ផ្សារទូទាំងរាជធានីភ្នំពេញ នឹងនៅតែបន្តបិទ
អាជ្ញាធរបានបញ្ជាក់ថា ផ្សារនៅទូទាំងរាជធានីភ្នំពេញ នឹងនៅតែបន្តបិទមិនទាន់អនុញ្ញាតិឲ្យបើកដំណើរការឡើងវិញទេ ដោយសាររាជធានីភ្នំពេញនៅតែជាតំបន់ផុយស្រួយនៃការឆ្លងរាលដាលជំងឺកូវីដ១៩។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងនៅសន្និសីទនៅព្រឹកនេះ ក្នុងពេលដែលភូមិសាស្ត្រមួយចំនួននៅរាជធានីភ្នំពេញ ត្រូវបានកែប្រែជាតំបន់លឿងអាចឲ្យពលរដ្ឋធ្វើដំណើរ និងប្រកបរបរលក់ដូរឡើងវិញបាន។
លោក កើត ឆែ បានឆ្លើយតបសំនួររបស់អង្គភាពកម្ពុជាថ្មីថា ផ្សារនៅតែជាកន្លែងហានិភ័យ ងាយប្រឈមនិងពិបាកគ្រប់គ្រង។ ការឆ្លងលើអាជីវករតាមផ្សារកន្លងមក ដោយសារការមិនអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។
លោកគូសបញ្ជាក់ថា ការលក់ដូរតាមផ្សាររបស់បងប្អូនអាជីវករមិនសូវរក្សាគម្លាត ដែលងាយបង្កហានិភ័យក្នុងការឆ្លងរាលដាល។
គួរបញ្ជាក់ថា អាជ្ញាធរបានសម្រេចបិទផ្សារទូទាំងរាជធានីភ្នំពេញមិនថាផ្សាររដ្ឋ ផ្សារក្រមួន ផ្សារមិនរៀបរយ ក្រោយពីរកឃើញអាជីវករនិងពលរដ្ឋមួយចំនួនមានវិជ្ជមានវីរុសកូវីដ-១៩។
ផ្សារអូរឫស្សី ផ្សារដើមគ ផ្សារនាគមាស ផ្សារច្បារអំពៅ ផ្សារចាស់ ផ្សារកណ្តាល បានផ្ទុះករណីឆ្លងពាក់ព័ន្ធអាជីវករ សន្តិសុខផ្សារ និងពលរដ្ឋចេញចូលផ្សារ។ ការសម្រេចបិទផ្សារទូទាំងរាជធានីភ្នំពេញ គឺដើម្បីឈានទៅកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


