Connect with us

ព័ត៌មានជាតិ

ដាច់​ខ្សែ​បញ្ជូន​អគ្គិសនី​ជាច្រើន​កន្លែង​​ម្សិលមិញ ធ្វើ​ឲ្យ​​ច្រើន​​សង្កាត់​ដាច់ភ្លើង​​ពី​ល្ងាច​ដល់​យប់

បានផុស

នៅ

ភ្នំពេញ៖ ខ្យល់កន្ត្រាក់ដែលបានកើតឡើង កាលពីវេលាម៉ោងជាង ៥ ល្ងាច ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២១ បានបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន នៅរាជធានីភ្នំពេញនិងខេត្តកណ្តាល។ ប៉ុន្តែក្រុមការងារបច្ចេកទេសអគ្គិសនីកម្ពុជា បានចុះទៅជួសជុលកំហូចនៅតាមតំបន់ទាំងនោះទាំងយប់ ដើម្បីឲ្យប្រជាពលរដ្ឋ​បានប្រើប្រាស់ភ្លើងឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតា​មអគ្គិសនីកម្ពុជាបានឲ្យដឹងថា ទីតាំងដែលដាច់ចរន្តអគ្គិសនីនោះ រួមមានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយ​ទី៦០ (GS60-F2) មូលហេតុបណ្តាលមកពីបែក Pin Isolator និងខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ធ្លាក់គងលើ Cross Arm ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (២) ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៤:៥៥នាទីទៀបភ្លឺ។ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F15) មូលហេតុដោយសារមាន​ដើមឈើរលំគងលើខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (២)ភូមិអង្គត្រកៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានធ្វើការកាប់សម្អាតដើមឈើ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៤:០៩នាទីទៀបភ្លឺ។

ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F22) មូលហេតុដោយសារដាច់ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ចំនួន០៣ហ្វា ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ជើងឯក (២)សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានធ្វើការផ្លាស់ប្តូរហ្វុយស៊ីបថ្មី និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ០៣:០២នាទីទៀបភ្លឺ។

ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១២ (GS12-F3) មូលហេតុបណ្តាលមកពីមានធាងត្នោតប៉ើងធ្លាក់គងលើខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)  ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់កាកាប សង្កាត់សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (២) វិថីឈ្នះឈ្នះ សង្កាត់គោករការ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ (៣) សង្កាត់ស្នោរ និងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (៤) ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F22) មូលហេតុដោយសារដាច់ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ចំនួន០៣ហ្វា ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ជើងឯក (២)សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F15) មូលហេតុដោយសារមានដើមឈើរលំគងលើខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (២)ភូមិអង្គត្រកៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៤ (GS4-F20) មូលហេតុដោយសារធ្លាក់ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) គងលើចានទម្រ(Cross Arm)  ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិពងទឹក សង្កាត់ពងទឹក (២)ភូមិព្រៃសលិច សង្កាត់ព្រៃស (៣)ផ្លូវព្រៃស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (៤)ភូមិវាលកណ្ដាល ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០ (GS10-F9)នៅ វេលាម៉ោង ២១:០០នាទីយប់ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (២)សង្កាត់ស្នោរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (៣)ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ក្រុមការងារបច្ចេកទេសបានភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង២១:៣៤ នាទីយប់។

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦:៥៦នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F2B) មូលហេតុដោយសារមានស័ង្កសីប៉ើងទាក់ជាប់ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ (២)ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ និងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសធ្វើការពិនិត្យយកស័ង្កសីចេញ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១៩:៤៤នាទីយប់។

ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥៣ (GS53-F1) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប និងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (២) ផ្លូវលេខ២០០៤ សង្កាត់ទឹកថ្លា និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ ដើម្បីសម្អាតចេញ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ២៣:០០នាទីយប់។

ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧:១៦នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១០(GS10-F7) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល (២)សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (៣)ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ក្រុមការងារបច្ចេកទេសបានភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង១៩:៣៤ នាទីយប់។

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧:២០នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១២ (GS12-F3) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់កាកាប សង្កាត់សំរោងក្រោម និងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ (២) វិថីឈ្នះឈ្នះ សង្កាត់គោករការ និងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ (៣) សង្កាត់ស្នោរ និងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (៤) ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅវេលាម៉ោង ១៧:១២នាទីល្ងាច មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ពីរោងចក្រអគ្គិសនី(KEB) និងពីរោងចក្រអគ្គិសនី(CEP) ទៅអនុស្ថានីយទី២(GS2) និងពីអនុស្ថានីយទី២(GS2) ទៅអនុស្ថានីយទី៨(GS8) មូលហេតុដោយសារមានស័ង្កសីប៉ើងទាក់ជាប់ខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) និងខ្សែបណ្ដាញតង់ស្យុងខ្ពស់(HV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្នែកខ្លះក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល រាជធានីភ្នំពេញ (២)ផ្នែកខ្លះក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យដើម្បីយកស័ង្កសីចេញ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង ២២:៥៥នាទីយប់។ករណីដាច់ចរន្តអគ្គិសនីនេះ បណ្តាលឲ្យបាត់បង់អានុភាពចំនួន ៥៨មេហ្កាវ៉ាត់។

នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៦:២៨នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៦០ (GS60-F2) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (២) ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២ នាទីutes មុន

កីឡា​តេក្វាន់ដូ ITF​៖ ប្រកួត​សិស្ស​បឋម​ឆ្នាំ​នេះ​មាន​អាណាព្យាបាល​ សិស្ស​ មក​ទស្សនា​ផ្ទាល់​ជា​ច្រើន​

សេដ្ឋកិច្ច៤ នាទីutes មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រា សម្រេចបាន ៣៣,៥០% ដើរតាមផែនការ

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃលើកឡើងពីតួនាទីសំខាន់របស់នគរបាលចំពោះការលេចឡើងនូវបទល្មើសឆបោកតាមអនឡាញ

ព័ត៌មានជាតិ៣២ នាទីutes មុន

ពលរដ្ឋ និងមន្រ្តីរាជការ រួមទាំងព្រះសង្ឈជិត១​ពាន់អង្គ នាក់ ដង្ហែក្បួនពិធីបុណ្យវិសាខបូជាឆ្ពោះទៅវត្តសែនមនោរម្យ ខេត្តមណ្ឌលគិរី

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

មេទ័ពឥណ្ឌា ព្រមានថា ប៉ាគីស្ថាន នឹងជួបទុក្ខធំ បើហ៊ានបំពានបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម