ព័ត៌មានជាតិ
ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០ នៅចុងសប្តាហ៍នេះ
ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ ២០២០ តាមរយៈប្រព័ន្ធអនឡាញ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៤-១៥ ខែវិច្ឆិកា ខាងមុខនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា គោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីរួមចំណែកគាំទ្រដល់ភាគីពាក់ព័ន្ធក្នុងទីផ្សារការងារ ពិសេសនិយោជកដែលកំពុងមានតម្រូវការកម្លាំងពលកម្ម ដែលកំពុងមានសន្ទុះតម្រូវការងើបឡើងវិញនៅតាមវិស័យមួយចំនួន ទោះបីរងការគំរាមកំហែងដោយកូវីដ-១៩ ក្តី។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា ការរៀបចំនេះគឺជាការចូលរួមចំណែករបស់ NEA ប្រកបដោយភាពបត់បែន ក្នុងការបង្កើនការយកចិត្តទុកដាក់ខ្ពស់លើវិធានការអនាម័យ និងសុខភាព ស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។
ពិព័រណ៍ការងារអនឡាន នឹងដើរតួនាទីជាអន្តរការីយ៉ាងសកម្មក្នុងរក្សាតុល្យភាពការងារ នៅក្នុងទីផ្សារការងារកម្ពុជាបច្ចុប្បន្ន ដោយផ្តល់នូវជម្រើសងាយស្រួល ដោយនិយោជក និងអ្នកស្វែងរកការងារ អាចដាក់ពាក្យតាមប្រព័ន្ធអនឡានដោយចូលទៅកាន់គេហទំព័រពិព័រណ៍ការងារឈ្មោះ www.careerfair.nea.gov.kh ដើម្បីមើលព័ត៌មានជ្រើសរើសបុគ្គលិក ស្វែងយល់អំពីក្រុមហ៊ុនធំៗដែលតាំងបង្ហាញ និងដាក់ពាក្យផ្ទាល់នៅលើវេបសាយនោះតែម្តង។

ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថានិយោជក និង អ្នកស្វែងរកការងារ បន្តគាំទ្រ និងទទួលបានអត្ថប្រយោជន៍ពីពិព័រណ៍ការងារនេះ ស្របពេលយើងទាំងអស់គ្នាត្រូវចូលរួមយ៉ាងសកម្មក្នុងការជំរុញ ដំណើរការទីផ្សារការងារឲ្យប្រព្រឹត្តិទៅដោយ រលូន រក្សាសុខភាព អនាម័យ និងបង្ការកូវីដ-១៩។ “យើងទាំងអស់គ្នា រើសបុគ្គលិក រកការងារ និងបង្ការការឆ្លងកូវីដ-១៩!”។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង : 017 467 423 / 017 871 807 / 096 2155 162 ឬ www.careerfair.nea.gov.kh៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


