Connect with us

កូវីដ-១៩

នេះ​ទិន្នន័យ ៤ ថ្ងៃ​ ចុងក្រោយ អ្នក​ឆ្លងកូវីដនៅរាជធានី​ភ្នំពេញ

បានផុស

នៅ

រាជធានី​ភ្នំពេញ មាន​សញ្ញាណ​ថមថយ​មួយ​ចំនួនលើ​តួលេខ​អ្នក​ឆ្លង​ប្រចាំថ្ងៃ។ បើ​ផ្អែក​តាម​ទិន្នន័យ ៤ ថ្ងៃចុងក្រោយ អ្នក​ឆ្លង​កើន​ខ្ពស់​បំផុត​ពី​ជាង ២០០ នាក់ ថយ​មក​នៅ​ត្រឹម​​ជាង​ ១០០ នាក់​​ក្នុង​មួយ​ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១៖ រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៧៥នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។

-នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១៖ រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥៤នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។

-នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១៖ រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៧៩នាក់ ដែលជាករណីឆ្លងក្នុង​សហគមន៍​។

-នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១៖ រាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥១នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។

គួរ​បញ្ជាក់ថា ភ្នំពេញជា​តំបន់ផ្ទុះធ្ងន់ធ្ងរនៃការ​ឆ្លងកូវីដ១៩​ ក្នុង​ចំណោម​ខេត្តក្រុង​ទាំង ២៥។ អាជ្ញាធរ​នៅតែ​បន្ត​បិទ​ខ្ទប់​​ភូមិសាស្រ្ត​​មួយ​ចំនួននៅរាជធានី​ភ្នំពេញ​ ខណៈយុទ្ធនាការ​​​​ចាក់វ៉ាក់សាំងកំពុង​សម្រុក​នៅ​តំបន់ហានិភ័យ​ខ្ពស់ ជាទីតាំង​ប្រមូលផ្តុំដោយ​រោងចក្រនិងកម្មករ​រាប់ម៉ឺននាក់ស្នាក់នៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម