ព័ត៌មានជាតិ
លោកស្រី ថាក់ ឡានី ថ្លែងអំណរគុណសម្តេចតេជោ ក្រោយត្រឡប់មកដល់មាតុភូមិកំណើតវិញ
លោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភា នៃអតីតគណបក្សសមរង្ស៉ី ដែលបាននិរទេសខ្លួនទៅប្រទេសស៊ុយអែតនោះ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រោយទទួលបានការលើកលែងទោស ហើយលោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសន្ដោសប្រោសប្រណីរបស់សម្តេចតេជោ ហ៊ុន សែន ។
លោកស្រី ថាក់ ឡានី បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពេលមកដល់កម្ពុជាថា លោកស្រីពិតជារំភើបរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ចំពោះទឹកចិត្តសន្ដោសប្រោសប្រណីរបស់សម្តេចតេជោ ហ៊ុន សែន នេះ ពីព្រោះវត្តមានរបស់លោកស្រីមកដល់កម្ពុជានៅពេលនេះ គឺដោយមានការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីសម្តេចតេជោ ហ៊ុន សែន។
លោកស្រីបន្តថា ចាប់តាំងពីលោកស្រីចេញពីប្រទេសកម្ពុជា ទៅនៅប្រទេសស៊ុយអែត តាមការបំភ័យឲ្យរត់គេចរបស់មេដឹកនាំបក្សប្រឆាំង លោកស្រីបានរស់នៅម្នាក់ឯង កណ្ដោចកណ្ដែង ដូចចកនៅកណ្ដាលលំហសមុទ្រ គ្មានកោះត្រើយ ហើយអតីតមេដឹកនាំរបស់លោកស្រី ក៏មិនដែលមកសួរសុខទុក្ខម្ដងណាឡើយ។
លោកស្រី ថាក់ ឡានី បញ្ជាក់ថា ទីបំផុតលោកស្រីបានគេចផុតពីទុក្ខវេទនា កណ្ដោចកណ្ដែង ម្នាក់ឯងនោះហើយ និងបានត្រលប់មកជួបជុំក្រុមគ្រួសារវិញ។ លោកស្រី និងស្វាមី បានគោរពថ្លែងអំណរគុណសម្ដេចនាយករដ្ឋមន្ត្រី ដែលតែងតែជួយដោះស្រាយទុក្ខលំបាកឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតនិន្នាការនយោបាយ។
គួរបញ្ជាក់ថា លោកស្រី ថាក់ ឡានី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងករណីចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដាក់ពន្ធនាគាររយៈពេល១ឆ្នាំ និង៦ខែ និងពិន័យ៨លានរៀល ព្រមទាំងសងសំណងជំងឺចិត្តដល់សម្ដេចតេជោនាយករដ្ឋមន្ត្រីចំនួន១០០រៀល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចោទប្រកាន់ បានធ្វើឡើងបន្ទាប់ពីលោកស្រី ថាក់ ឡានី នៅក្នុងវេទិកាសាធារណៈមួយ នៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ដោយបានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់បណ្ឌិតកែមឡី។
ដើម្បីស្វែងរកភាពយុត្តិធម៌ និងភាពស្អាតស្អំ ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈលោកមេធាវី គី តិច បានដាក់ពាក្យបណ្ដឹងប្តឹង លោកស្រី ថាក់ ឡានី ដោយសំណូមពរឲ្យតុលាការចាត់ការតាមច្បាប់ និងទាមទារសំណងជំងឺចិត្តត្រឹម ១០០រៀលប៉ុណ្ណោះ។ ចាប់តាំងពីមានសំណុំរឿងនេះ លោកស្រី ថាក់ ឡានី បានរត់គេចខ្លួនរហូត ហើយក្រោយមកត្រូវបានសាលាឧទ្ធរណ៍ និងតុលាការកំពូលបានសម្រេចតម្កល់សាលក្រមនេះ។
កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញព្រះរាជក្រឹត្យលើកលែងទោស បន្ទាប់ពីមានសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ត្រីជំនាញមកពីគ្រប់ស្ថាប័ន ចុះពិនិត្យមើលគល់ស្ពានព្រះមុនីវង្សថ្មីមានស្នាមជ្រុះបេតុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រៀមខ្លួន! ឆ្នាំក្រោយ ព្យុះព្រះអាទិត្យ នឹងវាយប្រហារភពផែនដី កាចសាហាវជាងឆ្នាំនេះទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក សុខ ធា ត្រូវបានប្រកាសចូលកាន់តំណែងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះហាងលក់កាហ្វេ និងឆេះរាលដល់បន្ទប់ជួល និងអគារមួយខ្នងទៀតនៅសៀមរាប
-
កីឡា៥ ថ្ងៃ ago
អបអរសាទរ! វិសាខា ឈ្នះជើងឯក WSVI ក្រោយបំបាក់ម្ចាស់ផ្ទះ Win Streak ៣-១
-
កីឡា១ សប្តាហ៍ ago
ស្ថាបនិក KSF ផ្តល់តម្លៃ ឈឿង ល្វៃ ខ្ពស់បំផុតសម្រាប់កំណត់ត្រាជូនជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនជប៉ុន MIRARTH Green Tech នឹងសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ នាថ្ងៃស្អែក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ សម្រេចបញ្ឈប់អ្នកបើកបរស្រឡាងម្នាក់ក្រោយបែកធ្លាយកាយវិការយកជើងបញ្ជាចង្កូត