Connect with us

ព័ត៌មានជាតិ

រៀបចំការប្រឡងលើវិញ្ញាសា៣ ដើម្បីរំលឹកទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍

បានផុស

នៅ

គណកម្មការអន្តរក្រសួង រៀបចំកម្មប្រឡងវិញ្ញាសា៣ផ្សេងគ្នា គឺការប្រឡងការលើវិញ្ញាសានិពន្ធកំណាព្យ, និពន្ធបទចម្រៀង និងគូរគំនូរ ដែលមានខ្លឹមសារ អត្ថន័យពាក់ព័ន្ធនឹងព្រឹត្តិការណ៍ធំៗ ៥ដំណាក់ កាលដូចជា ១/ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ២/ ការយកជីវិតធ្វើដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានចាកចេញពី ប្រទេសកម្ពុជា នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ៣/ ការស្តារនិងកសាងប្រទេសកម្ពុជាឡើងវិញ ក្រោយមហាជ័យជម្នះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, ៤/ការបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈ នយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ , ៥/ ការអភិវឌ្ឍប្រទេសកម្ពុជា លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និង លើកស្ទួយកិត្យានុភាពព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ នាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រង្វាន់សម្រាប់ជ័យលាភីដែលអ្នកឈ្នះទទួលបានគឺ លេខ១ ទទួលបានថវិកាចំនួន ៤.០០០.០០០ (បួនលាន) រៀលលេខ២ ទទួលបានថវិកាចំនួន ៣.០០០.០០០ (បីលាន) រៀល, លេខ៣ ទទួលបានថវិកាចំនួន ២.០០០.០០០ (ពីរលាន) រៀល, លេខ៤ ទទួលបានថវិកាចំនួន១.០០០.០០០ (មួយលាន) រៀល និងលេខ៥ ទទួលបានថវិកាចំនួន៥០០.០០០ (ប្រាំសែន) រៀល។

ដើម្បីចូលរួមប្រកួតប្រជែង បេក្ខជន និងបេក្ខនារី ត្រូវទទួលពាក្យ ចុះឈ្មោះ និងដាក់ពាក្យ ចាប់ពីថ្ងៃទី៨ ដល់ ១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៧និង០០នាទីជាកំហិត ទំនាក់ទំនងតាមរយៈ ៖ ទីកន្លែង៖ ផ្ទះលេខ៤៤ ផ្លូវ២១៤ (សម្តេចប៉ាន) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ, នាយកដ្ឋាន សៀវភៅនិងការអាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ទូរស័ព្ទលេខ៖ ០១១៨៥០០៩៤, ០១២៨៣២២២៨, ០៨៨៨២៣៤៥៦៨។

គួរឱ្យដឹងថាកម្មវិធីនេះ រៀបចំឡើង ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយគឺកាលពីវេលាម៉ោង២១និង០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, រួមជាមួយកម្មាភិបាលក្រោមបញ្ជាចំនួន៤រូប បានធ្វើ ដំណើរឆ្ពោះទៅតំបន់ព្រំដែនកម្ពុជា វៀតណាម ក្នុងគោលបំណងសុំជំនួយឧបត្ថម្ភពីបក្សនិង រដ្ឋវៀតណាម ដើម្បីកសាងកងកម្លាំងប្រដាប់អាវុធ សំដៅវាយផ្តួលរំលំរបបប្រល័យពូជ សាសន៍ ប៉ុល ពត រំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។ សច្ចភាពនៃ ប្រវត្តិសាស្ត្រនេះ ត្រូវបានចងចាំ និងរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០១៧ ខួបអនុស្សាវរីយ៍លើកទី៤០ មកដល់បច្ចុប្បន្ននេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម