ព័ត៌មានអន្ដរជាតិ
លោក Medvedev៖ ប្រទេសណាក៏ដោយ ឲ្យតែជាសត្រូវអាមេរិក, រុស្ស៊ី នឹងជួយអាវុធទាំងអស់
ពេលនេះមានមន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ទៀតហើយ បានចេញមុខប្រកាសក្តែងៗថា ទីក្រុងមូស្គូ នឹងជួយផ្តត់ផ្គង់អាវុធដល់ប្រទេសទាំងឡាយណាដែលជាសត្រូវរបស់អាមេរិក។

សម្តីនេះគឺចេញពីមាត់អតីតប្រធានាធិបតី Dmitry Medvedev ដោយលោកនិយាយច្បាស់ៗថា ការសម្រេចចិត្តបែបនេះ គឺដើម្បីឆ្លើយតបទៅនឹងសកម្មភាពដែលឥតកោតក្រែងរបស់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត ដែលបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន។
តាមរយៈការបង្ហោះលើបណ្តាញសង្គម X និងយកមកផ្សាយបន្តដោយសារព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែមិថុនា, លោក Medvedev បានសរសេរថា “នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់ នៃគោលនយោបាយការបរទេសរបស់យើង។ ចៅហ្វាយនាយនិងកូនចៅពួកគេ កំពុងខិតខំខ្លាំងណាស់ដើម្បីបញ្ជូនអាវុធគ្រប់ប្រភេទ ឲ្យអ៊ុយក្រែន យកទៅកម្ទេចរុស្ស៊ី គ្រប់វិធីតាមដែលអាចធ្វើទៅបាន ហើយថែមទាំងគំរាមគ្រប់គ្នាដែលចង់ផ្តល់អាវុធឲ្យទីក្រុងមូស្គូ ដើម្បីយកមកការពារខ្លួនថែមទៀត។ ដូច្នេះឥឡូវនេះ សូមអាមេរិក និងសម្ព័ន្ធមិត្ត ត្រៀមខ្លួនទទួលយកបទពិសោធន៍ នៃការប្រើប្រាស់អាវុធរុស្ស៊ី ដោយភាគីទីបីទៅ”។

សេចក្តីប្រកាសរបស់លោក Medvedev កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក៏ប្រកាសដែរថា ទីក្រុងមូស្គូនឹងផ្តល់អាវុធដល់ប្រទេសទាំងឡាយណា ដែលចង់វាយប្រហារលើគោលដៅរបស់លោកខាងលិច។
លោកព្រមានបែបនេះ ខណៈបស្ចិមប្រទេស ផ្តល់អាវុធរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ហើយមានភាគីជាច្រើន រួមទាំងសហរដ្ឋអាមេរិកផងនោះ បានបើកដៃឲ្យទីក្រុងកៀវ វាយប្រហារលើគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី ថែមទៀត។

លោកបានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St Petersburg (SPIEF) ថា “សកម្មភាពបែបនេះ អាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ។ ប្រសិនបើនរណាម្នាក់គិតថា វាអាចទៅរួចក្នុងការផ្គត់ផ្គង់អាវុធបែបនេះទៅកាន់តំបន់សង្រ្គាមដើម្បីវាយប្រហារទឹកដីរបស់យើងនិងបង្កើតបញ្ហាសម្រាប់យើងនោះ ហេតុអ្វីយើងគ្មានសិទ្ធិផ្គត់ផ្គង់អាវុធប្រភេទដូចគ្នានេះ ទៅកាន់កន្លែងផ្សេងៗនៃពិភពលោក ដើម្បីវាយប្រហារពួកគេបាន? នេះគឺជាឆ្លើយតប”។
ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តតែងប្រកែកថា ការផ្តល់សព្វាវុធ និងគ្រឿងសឹកដល់អ៊ុយក្រែន មិនធ្វើឲ្យពួកគេក្លាយជាភាគីជម្លោះជាមួយរុស្ស៊ីទេ ហើយតែងដាក់កំហិតលើការប្រើប្រាស់អាវុធទាំងនោះជានិច្ច៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន ប្រកាសថា បើប្រទេសណាចង់វាយប្រហារលោកខាងលិច រុស្ស៊ីនឹងជួយអាវុធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


