ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចាប់ខ្លួនជនជាតិ បារាំង មួយរូបសង្ស័យប្រមូលព័ត៌មានសម្ងាត់ផ្នែកយោធា
រុស្ស៊ីបានចាប់ខ្លួនពលរដ្ឋបារាំងម្នាក់ដោយចោទប្រកាន់ពីបទប្រមូលព័ត៌មានសម្ងាត់អំពីយោធា និងមិនបានចុះឈ្មោះជាភ្នាក់ងារបរទេស ខណៈប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថា ការចាប់ខ្លួននេះជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទីក្រុងមូស្គូ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៧ ខែឧសភានេះ ។

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានឲ្យដឹងថា បុរសរូបនេះត្រូវបានគេសង្ស័យអស់រយៈពេលជាច្រើនឆ្នាំមកហើយពីចេតនាប្រមូលព័ត៌មាននៅក្នុងវិស័យយោធា និងសកម្មភាពបច្ចេកទេសយោធារបស់រុស្ស៊ី ។ ទីភ្នាក់ងារព័ត៌មាន TASS បានកំណត់អត្តសញ្ញាណ បុរសដែលត្រូវបានចាប់ខ្លួននោះថាឈ្មោះ Laurent Vinatier អាយុ ៤៧ ឆ្នាំ ធ្វើការជាទីប្រឹក្សានៅប្រទេសរុស្ស៊ី ។
នៅក្រោមច្បាប់របស់រុស្ស៊ីដែលប្រើដើម្បីបង្ក្រាបអ្នករិះគន់វិមានក្រឹមឡាំង អ្នកទាំងឡាយណាដែលទទួលបានការគាំទ្រពីបរទេស ឬអ្នកដែលស្ថិតនៅក្រោមឥទ្ធិពលបរទេសត្រូវតែចុះឈ្មោះជាភ្នាក់ងារបរទេស ។

ឆ្លើយតបនឹងការការចាប់ខ្លួននេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបដិសេធថា លោក Vinatier មិនបានធ្វើការឲ្យរដ្ឋាភិបាលបារាំងទេ និងបន្ថែមថា ការចាប់នេះគឺជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដោយទីក្រុងមូស្គូ ។
គួរបញ្ជាក់ថា ការចាប់ខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទចារកម្ម និងការប្រមូលទិន្នន័យរសើបបានក្លាយទៅជារឿងញឹកញាប់ទៅហើយនៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីផ្ទុះសង្គ្រាមលុកលុយលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ ។ ក្នុងនោះលោក Evan Gershkovich ជាអ្នកយកព័ត៌មានឲ្យកាសែត Wall Street Journal ក៏ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុនផងដែរ ពីបទសង្ស័យថាព្យាយាមទទួលបានអាថ៌កំបាំងយោធា និងត្រូវបានចោទប្រកាន់ពីបទចារកម្ម ដែលកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


