Connect with us

ព័ត៌មានអន្ដរជាតិ

២ប្រទេសទៀត ប្រកាសមិនចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅ ស្វីស

បានផុស

នៅ

ឥឡូវ មាន២ប្រទេសទៀតហើយ បានប្រកាសមិនចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន ដែលនឹងធ្វើឡើងក្នុងប្រទេសស្វីស នៅថ្ងៃទី១៥-១៦ខែមិថុនា ខាងមុខ នោះគឺប្រទេសម៉ិកស៊ិក និងនីការ៉ាហ្គា។ នេះបើតាមការចុះផ្សាយរបស់​សារព័ត៌មាន Sputnik នៅថ្ងៃសុក្រទី៧ខែមិថុនា។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូតម៉ិកស៊ិក ប្រចាំនៅរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ថា “ម៉ិកស៊ិក បានទទួលលិខិតអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលស្តីពីសន្តិភាព នៃជម្លោះអ៊ុយក្រែននាសប្តាហ៍ក្រោយក្នុងប្រទេសស្វីស។ ម៉ិកស៊ិកនឹងមិនចូលរួមក្នុងព្រឹត្តិការណ៍នេះឡើយ។ ប្រទេសរបស់យើងតស៊ូមតិសន្តិភាព ដូច្នេះយើងរំពឹងថា ឆាប់ៗនេះ អាចនឹងមានការចរចាដែលពាក់ព័ន្ធនឹងភាគីទាំងសងខាងនៃជម្លោះ តែម្តង”។

ចំណែកប្រទេសនីការ៉ាហ្គា ឯណោះវិញ ក៏បដិសេធចូលរួមដែរ ថែមទាំងរិះគន់ជំនួបកំពូលនេះថា ជា “ឆាកល្ខោននយោបាយ” ទៀតផង។ ក្រសួងការបរទេសនីការ៉ាហ្គា ប្រកាសថា “នីការ៉ាហ្គា មិនដែលចូលរួម ហើយក៏នឹងមិនចូលរួមក្នុងឆាកល្ខោននយោបាយ ដែលគ្មានគោលដៅស្វែងរកផ្លូវទៅកាន់សន្តិភាពដែរ”។

(រូបថត៖ TOI)

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញកិច្ចប្រជុំនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានអះអាងកាលពីដើមខែថា មានប្រទេសនិងអង្គការអន្តរជាតិដល់ទៅជាង១០០ឯណោះ ដែលបង្ហាញចេតនាចង់ចូលរួមក្នុងកិច្ចខិតខំនាំមកសន្តិភាព ជូនទីក្រុងកៀវ។

សូមបញ្ជាក់ជាថ្មី ប្រទេសស្វីស នឹងយករមណីយដ្ឋាន Buergenstock នៅខាងក្រៅទីក្រុង Lucerne ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ ដែលនឹងមានការចូលរួមពីសំណាក់ប្រតិភូរាប់រយមកពីជុំវិញពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យគេហួសចិត្តនោះគឺត្រង់ថា កិច្ចប្រជុំស្វែងរកសន្តិភាព បែរជាមានភាគីជម្លោះតែម្ខាងគឺអ៊ុយក្រែន ហើយគ្មានភាគីម្ខាងទៀត គឺ រុស្ស៊ី ទៅវិញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ នឹងចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែន នៅ ស្វីស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ វិនាទី មុន

សស់ជាង ១សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការដាក់ស្នាដៃប្រកួតពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤

ព័ត៌មានជាតិ៨ នាទី មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ២៨ នាទី មុន

ក្រសួងសុខាភិបាល ធ្វើតេស្តរហ័សស្វែងរកសារធាតុញៀន​ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ចិន គំរាម​ព្យួរ​ ក ​ប្រហារ​ជីវិត​ជន​ផ្ដាច់​ខ្លួន​និយម​តៃវ៉ាន់

ព័ត៌មានជាតិ៦០ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្ត្រី ត្រូវពង្រីកសមត្ថភាពបន្ថែមទៀត ដើម្បីផ្តល់សេវាជូនពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់

ព័ត៌មានជាតិ២០ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ២២ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ១៩ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម