ព័ត៌មានអន្ដរជាតិ
លោក បៃដិន មិនឲ្យអ៊ុយក្រែន យកអាវុធអាមេរិក បាញ់វិមានក្រឹមឡាំង ដាច់ខាត
ត្បិតតែសហរដ្ឋអាមេរិក បើកដៃឲ្យអ៊ុយក្រែន ប្រើប្រាស់អាវុធរបស់ខ្លួនយកទៅវាយប្រហារចូលដីរុស្ស៊ីក៏ពិតមែន ប៉ុន្តែលោក ចូ បៃដិន ប្រកាសថា ទីក្រុងវ៉ាស៊ីនតោន មិនអនុញ្ញាតឲ្យទីក្រុងកៀវ បាញ់លើគោលដៅចូលជ្រៅក្នុងប្រទេសរុស្ស៊ីពេកទេ រួមទាំងវិមានក្រឹមឡាំងក្នុងទីក្រុងមូស្គូផងដែរ។

លោកអះអាងបែបនេះក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC News កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែមិថុនា ដោយលោកបញ្ជាក់ថា “អ៊ុយក្រែន អាចប្រើអាវុធអាមេរិកបាញ់ចូលរុស្ស៊ីបានមែន ប៉ុន្តែកុំបាញ់ចូលជ្រៅពេក ពោលគឺបាញ់កៀកៗព្រំដែនបានហើយ។ ទីក្រុងកៀវ អាចបាញ់ចូលព្រំដែនរុស្ស៊ី តែលើទីតាំងដែលរុស្ស៊ីប្រើដើម្បីដាក់កាំភ្លើងបាញ់លើខ្លួនប៉ុណ្ណោះ។ យើងមិនអនុញ្ញាតឲ្យអ៊ុយក្រែនបាញ់ចូលដីរុស្ស៊ីដល់ ៣២០គីឡូម៉ែត្រទេ ហើយក៏មិនអនុញ្ញាឲ្យវាយប្រហារទីក្រុងមូស្គូនិងវិមានក្រឹមឡាំងដែរ”។
កាលពីសប្តាហ៍ មានសារព័ត៌មានចុះផ្សាយព្រោងព្រាតអំពីការសម្រេចចិត្តរបស់អាមេរិក បើកភ្លើងខៀវឲ្យអ៊ុយក្រែន វាយប្រហារចូលទៅក្នុងប្រទេសរុស្ស៊ី ហើយក្រោយមក រឿងនេះ ត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ផ្ទាល់តែម្តង។

ព្រោះតែទង្វើដ៏គឃ្លើននេះហើយ ទើបធ្វើឲ្យរុស្ស៊ី ក្តៅស្លឹកត្រចៀក ដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រកាសឆ្លើយតប ដល់ថ្នាក់ហ៊ានអះអាងថា ទីក្រុងមូស្គូនឹងផ្តល់អាវុធដល់ប្រទេសទាំងឡាយណា ដែលចង់វាយប្រហារលើគោលដៅរបស់លោកខាងលិច។
លោកបានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St Petersburg (SPIEF) កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែមិថុនាថា “សកម្មភាពបែបនេះ អាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរ។ ប្រសិនបើនរណាម្នាក់គិតថា វាអាចទៅរួចក្នុងការផ្គត់ផ្គង់អាវុធបែបនេះទៅកាន់តំបន់សង្រ្គាមដើម្បីវាយប្រហារទឹកដីរបស់យើងនិងបង្កើតបញ្ហាសម្រាប់យើងនោះ ហេតុអ្វីយើងគ្មានសិទ្ធិផ្គត់ផ្គង់អាវុធប្រភេទដូចគ្នានេះ ទៅកាន់កន្លែងផ្សេងៗនៃពិភពលោក ដើម្បីវាយប្រហារពួកគេបាន? នេះគឺជាឆ្លើយតប”។

មិនត្រឹមប៉ុណ្ណឹង ថ្មីៗនេះ អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ក៏ប្រកាសក្តែងៗដែរថា ទីក្រុងមូស្គូ នឹងជួយផ្តត់ផ្គង់អាវុធដល់ប្រទេសទាំងឡាយណាឲ្យតែជាសត្រូវរបស់អាមេរិក។ នេះគឺដើម្បីឆ្លើយតបទៅនឹងសកម្មភាពដែលឥតកោតក្រែងរបស់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត ដែលបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន។
យ៉ាងណា ទោះផ្តល់អាវុធមែន តែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅតែប្រកែកថា ការជួយដល់អ៊ុយក្រែន មិនធ្វើឲ្យពួកគេក្លាយជាភាគីជម្លោះជាមួយរុស្ស៊ីទេ ហើយតែងដាក់កំហិតលើការប្រើប្រាស់អាវុធទាំងនោះជានិច្ច៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Medvedev៖ ប្រទេសណាក៏ដោយ ឲ្យតែជាសត្រូវអាមេរិក, រុស្ស៊ី នឹងជួយអាវុធទាំងអស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


