ព័ត៌មានអន្ដរជាតិ
អាមេរិក គ្រោងបន្ថែមជំនួយយោធាចំនួន ២២៥ លានដុល្លារទៀតដល់ អ៊ុយក្រែន
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៧ ខែមិថុនានេះបានឲ្យដឹងថា សហរដ្ឋអាមេរិកគ្រោងបញ្ជូនជំនួយយោធាប្រហែល ២២៥ លានដុល្លារបន្ថែមទៀតទៅឲ្យអ៊ុយក្រែន ខណៈក្នុងកញ្ចប់ជំនួយថ្មីនេះរួមមានគ្រាប់បែកដែលទីក្រុងកៀវអាចប្រើដើម្បីវាយប្រហារទៅលើកងកម្លាំងរុស្ស៊ីដើម្បីការពារទីក្រុង Kharkiv ។
យោងតាមក្រុមមន្ត្រីអាមេរិកបានឲ្យដឹងថា ជំនួយនេះក៏រួមមានប្រព័ន្ធរ៉ុកកែត HIMARS ព្រមទាំងកាំភ្លើងត្បាល់, កាំភ្លើងធំ, ប្រព័ន្ធខែលការពារដែនអាកាស HAWK, មីស៊ីលបាញ់ប្រឆាំងយន្តហោះ Stinger, Javelin និង AT-4 ប្រព័ន្ធប្រឆាំងរថពាសដែក Howitzers ប្រភេទ ១៥៥ មិល្លីម៉ែត្រ, រថពាសដែក, គ្រឿងបន្លាស់ និងឧបករណ៍ជាច្រើនផ្សេងទៀតផដែរ ។
គួរបញ្ជាក់ថា មន្ត្រីអ៊ុយក្រែនបានដាក់សម្ពាធដល់អាមេរិកឲ្យអនុញ្ញាតដល់កងកម្លាំងទីក្រុងកៀវប្រើអាវុធពួកគេការពារខ្លួនពីការវាយប្រហារកាន់តែខ្លាំងមកលើទីក្រុង Kharkiv ដែលជាទីក្រុងធំទី ២ របស់អ៊ុយក្រែន ស្ថិតនៅចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី ។
ជាការឆ្លើយតបសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តណាតូបានអនុញ្ញាតិឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ពួកគេដើម្បីវាយប្រហារឆ្លងព្រំដែនចូលទៅក្នុងប្រទេសរុស្ស៊ី ប្រសិនបើកងកម្លាំងនៅទីនោះកំពុងវាយប្រហារ ឬត្រៀមវាយប្រហារមកលើអ៊ុយក្រែន ។
ទោះជាយ៉ាងណាក៏ដោយ អាមេរិកមិនផ្លាស់ប្តូរគោលនយោបាយដែលព្រមានអ៊ុយក្រែនមិនឲ្យប្រើប្រាស់ប្រព័ន្ធខែលការពារដែនអាកាស ATACMS ដែលផ្តល់ដោយអាមេរិក ឬមីស៊ីលរយៈចម្ងាយឆ្ងាយ និងគ្រាប់បែកផ្សេងទៀតដើម្បីវាយប្រហារវាយលុកនៅក្នុងប្រទេសរុស្ស៊ីនោះទេ ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


