ចរាចរណ៍
ស្លាប់រហូត៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏នៅថ្ងៃចន្ទនេះ
តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា សម្រាប់ថ្ងៃច័ន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៩ លើក ក្នុងនោះស្លាប់ចំនួន០៥ នាក់ របួសចំនួន១៦ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៧ នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៦។

ចំណែករយៈពេល១៣៧ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០០៤លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៥៧៥ នាក់ របួសចំនួន១៤៤១នាក់ របួសធ្ងន់ចំនួន៨២៨ នាក់។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងដែរថា រយៈពេល១៣៧ថ្ងៃនេះដែរ មានយានយន្តល្មើសចំនួន៨០៦៩០គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះ ម៉ូតូចំនួន៥៨៧៥៨ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន២១៩៣២ គ្រឿង ក្នុងនោះរថយន្តតូចចំនួន១៦៩៥៣ គ្រឿង និងរថយន្តធំចំនួន៤៩៧៩ គ្រឿង។
លោកឧត្តមសេនីយ៏ឯក ឆាយ គឹមខឿន បានឲ្យដឹងទៀតថា សម្រាប់ថ្ងៃទី១៧ ខែឧសភា នេះដែរ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន៤២៧ គ្រឿង ក្នុងនោះមានម៉ូតូចំនួន២៧១ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន១៥៦ គ្រឿង។

ក្នុងចំណោមម៉ូតូល្មើសទាំង២៧១ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន២៣៩ នាក់, បើកបរល្មើសសញ្ញាចំនួន៣១ គ្រឿង, បើកបរដោយអត់ស្លាកលេខចំនួន០១ គ្រឿង។
ចំណែករថយន្តទាំង១៥៦ គ្រឿងនោះ មានរថយន្តតូចចំនួន១១៥ គ្រឿង និងរថយន្តធំចំនួន៤១ គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន៣០ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន០៤ នាក់, ល្មើសញ្ញាចំនួន០៤ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន៩០ នាក់, លើសចំណុះចំនួន០១ គ្រឿង, ស្រវឹង០៤ នាក់, អត់ស្លាកលេខចំនួន១៥ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន០៥នាក់, ឆៀក០១ នាក់ និងអាជីវកម្ម០២ គ្រឿង៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


