ព័ត៌មានជាតិ
ក្រសួងអប់រំនឹងរៀបចំការប្រកួតប្រជែងគ្រូបង្រៀន ដែលមានគំនិតច្នៃប្រឌិតខ្ពស់ប្រចាំឆ្នាំ២០២០
ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡានឹងរៀបចំការប្រកួតប្រជែងគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ប្រចាំឆ្នាំ២០២០ជាលើកដំបូងនៅកម្ពុជា នៅដើមខែធ្នូ ឆ្នាំ២០២០ខាងមុខ។
លោក បណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាការប្រកួតប្រជែងគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ធ្វើឡើងតាមរយៈវេទិកាអប់រំតាមប្រព័ន្ធអេឡិចត្រូនិកលើកទី១នៅកម្ពុជាដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ដល់០៤ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។
តាមរយៈសេចក្តីជួនដំណឹងរបស់ក្រសួងអប់រំដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃទី១៣វិច្ឆិកា លោករដ្ឋមន្ត្រីបានបន្ត« គ្រូបង្រៀន ចាប់ពីកម្រិត មតេ្តយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ ដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ជំនួយដល់ការរៀន និងបង្រៀន ឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ក៏ដូចបរិបទនៃការអប់រំបែបឌីជីថល និងការសិក្សាពេញមួយជីវិត ចូលរួមប្រកួតប្រជែងក្នុងកម្មវិធី គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ (The Most Innovative Teacher 2020) ដែលនឹងប្រកាសលទ្ធផលនៅក្នុង វេទិកាអប់រំតាមប្រព័ន្ធអេឡិចត្រូនិក លើកទី១ នៅកម្ពុជា»។
លោករដ្ឋមន្ត្រីបានបន្ថែមថា លោកគ្រូអ្នកគ្រូដែលមានបំណងចូលរួមប្រកួតត្រូវមានលក្ខខណ្ឌមួយចំនួនដូចជាជាជនជាតិខ្មែរ និងកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ជាគ្រូបង្រៀន ដែលកំពុងបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជនមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រដល់ការបង្រៀន-រៀន និងការសិក្សាស្រាវជ្រាវ។ មានការគាំទ្រពីគណៈគ្រប់គ្រងសាលារៀន ឱ្យចូលរួមកម្មវិធីប្រកួតប្រជែងនេះ។
ទាក់ទិននឹងការដាក់ពាក្យវិញលោករដ្ឋមន្ត្រីបានបន្តទៀតថាលោកគ្រូអ្នកគ្រូត្រូវបំពេញព័ត៌មានលម្អិតអំពី គំនិតច្នៃប្រឌិតក្នុងការប្រើប្រាស់បច្ចេកវិទ្យា (គំរូទម្រង់បែបបទជូនភ្ជាប់http://bit.ly/ ReInnoT)។ថតវីដេអូខ្លីរយៈពេល ៧នាទីបរិយាយអំពី គំនិតច្នៃប្រឌិតក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដែលត្រូវដាក់ស្នើចូលប្រកួតប្រជែងផ្ញើទម្រង់ព័ត៌មានលម្អិត និងវីដេអូខ្លី ជូនក្រុមការងារ តាមរយៈអ៊ីមែល https://www.eforum.moeys.gov.kh/most-innovative-teacher-2020 និងផ្ញើទម្រង់ព័ត៌មានលម្អិត និងវីដេអូខ្លី ជូនក្រុមការងារ តាមរយៈអ៊ីមែល dit.itcd@moeys. gov.kh និងបណ្ដាញតេឡេក្រាម066 901807។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះការដាក់ពាក្យប្រកួតប្រជែងធ្វើឡើងចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៧:00ជាកំណត់។
គួរបញ្ជាក់ថា ការប្រកួតប្រជែងគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ប្រចាំឆ្នាំ២០២០លោកគ្រូអ្នកគ្រូដែលបានជ័យលាភីចំណាច់ថ្នាក់លេខ១នឹងទទួលបានថវិកា៥លានរៀលនិងកុំព្យូទ័រយួរដៃម៉ាកកុំពី១គ្រឿង ចំណាច់លេខ២ទទួលបានថវិកា២លានរៀលនិងកុំព្យូទ័រយួរដៃម៉ាកកុំពី១គ្រឿង និងចំណាត់ថ្នាក់លេខ៣ទទួលបានថវិកា១លាន៤សែនរៀលនិងកុំព្យូទ័រយួរដៃម៉ាកកុំពី១គ្រឿង៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


