Connect with us

ព័ត៌មានជាតិ

ជន​​ឆ្លៀត​ឱកាស​មួយក្រុមនាំគ្នា​ជក់ និងលក់​ថ្នាំញៀន​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន

បានផុស

នៅ

បន្ទាយមានជ័យ ៖ ក្រុង​ប៉ោយប៉ែត​កំពុងតែ​ផ្ទុះ​ជំងឺ​កូ​វីដ១៩ តំបន់​ខ្លះ​កំពុង​បិទ​ខ្ទប់​តែ​នៅតែមាន​ជន​១​ក្រុម​ឆ្លៀត​ឱ​កាស​នាំគ្នា​ជក់ លក់​ថ្នាំញៀន​យ៉ាងសកម្ម​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១២​យប់​ឈាន​ចូល ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា​ ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​លក់​និង​ជក់​ថ្នាំញៀន​នោះ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក ឧត្តម​សេនីយ៍ ត្រី បោ​ន​ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​បាន​ដឹកនាំ​កំលាំង​អាវុធហត្ថ​១​ក្រុម​ចុះទៅ​កន្លែង​ជនសង្ស័យ​បាន​ប្រព្រឹត្ត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​នគរាជ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

ជនសង្ស័យ ១​ឈ្មោះ អួ​ក រតនា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ២​ឈ្មោះ ឈុន គឹម​សេង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ៣​ឈ្មោះ ជ្រុ​ន វុទ្ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៤​ឈ្មោះ ហ៊ិ​ន ធារ៉ា ភេទ​ប្រុស អាយុ៣៤​ឆ្នាំ ទាំង​៤​នាក់​រស់នៅ​ភូមិ​ថ្ម​សិន សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាវុធហត្ថ​ដកហូត​វត្ថុ​តាង​រួមមាន​បាន​គ្រឿងញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១​កញ្ចប់ ទម្ងន់ ២,៦៩​ក្រាម ទូរសព្ទដៃ​៣​គ្រឿង ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​វ៉េវ ពណ៌​ទឹកប៊ិច និង​សម្ភារៈ​មួយ​ចំនួន​ទៀត ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៤​កូន​ថង់ ទម្ងន់ ០,៨៤​ក្រាម គ្រឿងញៀន​គ្រាប់​ពណ៌​ក្រហម​ក្បឿង​យ៉ាម៉ា​ចំនួន​៣​គ្រាប់ ទម្ងន់​០,២៩​ក្រាម​ទូរសព្ទដៃ​០៣​គ្រឿង ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ហ្ស៊ូ​ម័​រ​អ៉ិ​ច ពណ៌​ក្រហម លាយ​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1AD-5162 ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​៤​នាក់​ពេល​អាវុធហត្ថ​សួរចម្លើយ​បាន​ឆ្លើយ​សារភាព​ថា ​ពួកគេ​បាន​ទិញ​គ្រឿងញៀន​មក​ទុក​ជក់​និង​លក់​ផង​។​ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការ​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​គ្រឿងញៀន អាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​នៅ​រសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១​នេះ​ដាក់ទោស​ទៅតាម​ច្បាប់៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម