កីឡា
ពិតជារំភើប ខ្សែប្រយុទ្ធវ័យក្មេង Rashford ជជែកជាមួយលោក អូបាម៉ា ពីកម្លាំងយុវជន
តារាបាល់ទាត់វ័យក្មេងកម្រិតអន្តរជាតិ Marcus Rashford បានសន្ទនាជាមួយអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ជុំវិញប្រធានបទកម្លាំងយុវជនដើម្បីផ្លាស់ប្តូរសង្គម។
កីឡាករ Rashford ជាសមាជិកក្រុមបិសាចក្រហម Manchester United និងជាខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសបានជួបពិភាក្សាជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៤លោក អូបាម៉ា តាមរយៈវីដេអូ Zoom មួយដែលរៀបចំដោយ Penguin Books។
កិច្ចពិភាក្សារបស់ពួកគាត់បានផ្តោតលើសារៈសំខាន់នៃការផ្តល់ជូនសហគមន៍ និងផលវិជ្ជមាននៃការអាន ព្រមទាំងប្រធានបទផ្សេងៗទៀតពីបទពិសោធនៅក្នុងសៀវភៅ A Promised Land របស់អតីតប្រធានាធិបតី។ ពួកគាត់ក៏បានជជែកគ្នាអំពីការចែករំលែកបទពិសោធដល់សង្គម រាប់ទាំងការចិញ្ចឹមបីបាច់ថែរក្សារបស់ម្តាយម្នាក់ឯង។

Rashford អាយុ២៣ឆ្នាំកាលពីឆ្នាំមុនបានដឹកនាំយុទ្ធនាការណ៍លេចធ្លោមួយដើម្បីដោះស្រាយភាពក្រីក្រកុមារដែលខ្វះអាហារនៅចក្រភពអង់គ្លេសកំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ខ្លាំង។ យុទ្ធនាការណ៍នេះបានផ្តល់ឲ្យកុមារងាយរងគ្រោះ ១.៧លាននាក់ទទួលបានការឧបត្ថម្ភពីគម្រោងរដ្ឋាភិបាលដែលមានទឹកប្រាក់ប្រមាណ ៧៣៧លានដុល្លារអាមេរិក និងគម្រោងផ្សេងៗទៀតដែលបានជួយផ្តល់អាហារ១៣០លាន។ កីឡាករក៏បានរៀបចំគម្រោងអប់រំ និងចំអិនអាហារសម្រាប់កុមារ “Full Time Meals”ផងដែរ។
លោក អូបាម៉ា មានប្រសាសន៍ថា ៖«មនុស្សវ័យក្មេងច្រើនណាស់ដែលខ្ញុំបានជួប រាប់ទាំង Marcus ផង ពួកគេបានឈានមុខនៅកន្លែងដែលខ្ញុំទើបអាយុ២៣ឆ្នាំ។ ពួកគេបានកំពុងផ្លាស់ប្តូរហើយ ហើយកំពុងក្លាយជាកម្លាំងវិជ្ជមាននៅក្នុងសង្គមរបស់ពួកគេ»។
កិច្ចសន្ទនា ដែលត្រូវបានសម្របសម្រួលដោយអ្នកនិពន្ធ និងពិធីករ June Sarpong នឹងចេញផ្សាយពេញលេញតាមរយៈយូធូបរបស់ Penguin UK នៅថ្ងៃសុក្រនេះ វេលាម៉ោង២រសៀល។
ខ្សែប្រយុទ្ធវ័យក្មេង Rashford បាននិយាយថា ៖«វាពិតជាអស្ចារ្យណាស់ មិនថាអីចឹង? ខ្ញុំកំពុងអង្គុយក្នុងផ្ទះបាយរបស់ខ្ញុំ នៅទីក្រុង Manchester និយាយជាមួយអតីតប្រធានាធិបតី អូបាម៉ា។ តែភ្លាមៗនោះ លោកបានធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាល»។

«វាមិនយូរប៉ុន្មានទេ មុនពេលខ្ញុំដឹងថា របៀបដែលបទពិសោធរបស់យើងចែករំលែកគឺស្របទៅនឹងកុមារកំពុងមានបែបផែនដែលយើងឃើញសព្វថ្ងៃនេះគឺផលវិបាល ឧបសគ្គ និងអ្វីៗទាំងអស់។ ខ្ញុំពិតជារីករាយគ្រប់នាទី។ នៅពេលលោកប្រធានាធិបតី អូបាម៉ា មានប្រសាសន៍ យើងទាំងអស់គ្នាពិតជាចង់ស្តាប់»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


