ព័ត៌មានជាតិ
ក្រសួងកំពុងស្វែងរកថវិកា៦០លានដុល្លារ ធ្វើផ្លូវប្រវែង២០គីឡូម៉ែត្រតភ្ជាប់ខេត្តកំពត និងព្រះសីហនុ
ក្រសួងសាធារណការ និងដឹកជញ្ជួនបាននឹងកំពុងស្វែងរកកញ្ចប់ថវិកាប្រមាណ៦០លានដុល្លារដើម្បីសាងសង់កំណាត់ផ្លូវប្រវែង២០គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុទៅតាមស្តង់ដារ និងរឹងមាំបានយូរ។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជួនដែលបានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិ លេខ៣ (ចោមចៅ-កំពត និង កំពត-វាលរេញ) ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ កាលពីម្សិលមិញបានឱ្យដឹងថា ផ្លូវប្រវែង២០គីឡូម៉ែត្រនេះជាកំណត់ផ្លូវ លើ៥៤,៣គីឡូម៉ែត្រដែលបានសាងសង់នាពេលកន្លងមកដោយចែកចេញជាពីរកំណាត់ក្នុងនោះទី១មានប្រវែង៣៤គីឡូម៉ែត្រដែលត្រូវបានបញ្ចប់សាងសង់រួចរាល់ទាំងស្រុង។
លោក ទេស រដ្ឋមន្ត្រី បានបន្តទៀតថា ដោយឡែកកំណាត់ទី២ ប្រវែង ២០គីឡូម៉ែត្រ លើ៥៤,៣គីឡូម៉ែត្រ ក៏ស្ទើរតែរួចរាល់ផងដែរ និងបាន ឈានដល់ដំណាក់កាលចាប់ផ្តើមអ៊ុតបេតុងកៅស៊ូ (AC) បញ្ចប់។ ប៉ុន្តែដោយសារគ្រោះទឹកជំនន់កាល ពីឆ្នាំ២០១៩ បានធ្វើឱ្យកំណាត់ផ្លូវនេះ ត្រូវបានបំផ្លាញទាំងស្រុងដោយហេតុថា ភូមិសាស្រ្តតំបន់នេះទាបជាងគេ និងមានស្រទាប់ដីខាងក្រោមជ្រាយខ្លាំងដែលមិន អាចទ្រទ្រង់នឹងកម្លាំងទឹកជំនន់បានទេ ។

លោក ទេស រដ្ឋមន្ត្រី បានបន្ថែមទៀតថា ដោយយោងទៅលើស្ថានភាពរងការខូចខាតខាងលើ ក្រសួងបានអនុញ្ញាតក្រុមហ៊ុនជំនាញធ្វើការសិក្សា ឡើងវិញទៅលើកំណាត់ផ្លូវ២០គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់ការសិក្សានៅចុងឆ្នាំ២០២១ និងស្វែងរកកញ្ចប់ថវិកាប្រមាណ ៦០លានដុល្លាដើម្បីសាងសង់តាមស្តង់ដារ និងរឹងមាំបានយូរ។
លោក ទេស រដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈ ការសិក្សានេះ គម្រោងសាងសង់ផ្លូវនេះអាចធ្វើការបែងចែកជាពីរ៖ផ្នែកទី១ ផ្អែកលើការសិក្សា ស្រទាប់គ្រឹះផ្លូវ និងស្ថានភាពភូមិសាស្រ្ត ផ្នែក១៥គីឡូម៉ែត្រមានស្ថានភាព គ្រឹះផ្លូវ មានលក្ខណៈស្រដៀងទៅនឹងផ្លូវលេខ១៤៦B ដែលបាននឹងកំពុងធ្វើការសាងសង់។ ដូចនេះ អាចយកវិធីសាស្រ្ដសាងសង់ផ្លូវលេខ១៤៦B ដើម្បីធ្វើការសិក្សាលម្អិតបន្ថែមទៀតទៅលើបច្ចេកទេស និង តម្លៃសម្រាប់ផ្ទៃកម្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១២ម៉ែត្រដែលគ្រោងចំណាយថវិកាប្រមាណ៣០លានដុល្លា ក្នុង១៥គីឡូម៉ែត។

ផ្នែកទី២ ផ្នែក៥គីឡូម៉ែត្រមានស្ថានភាពដីស្អុយផ្នែកខាងក្រោមមានជម្រៅពី១១ម៉ែត្រ ទៅ ១៧ ម៉ែត្រ ហើយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកំពុងសិក្សាវិធីសាស្រ្ដវាយសសរគ្រឹះដើម្បីពង្រឹងគ្រឹះផ្នែកខាងក្រោម និងផ្ទៃថ្នល់ដោយក្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១៦ម៉ែត្រដែលចំណាយថវិកាប្រមាណ៣០លានដុល្លា ក្នុង៥គីឡូម៉ែត។
គួរបញ្ជាក់ថាគម្រោងថែទាំ និងពង្រឹកគុណភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ មានប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ ថែទាំ និងពង្រឹងគុណភាពនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយប្រើប្រាស់រយៈពេល ៥៤ខែ ចំណាយថវិកា ប្រមាណ១៥,៨៥ លានដុល្លារអាមេរិកដែលអនុវត្តគម្រោងដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


