Connect with us

ព័ត៌មានជាតិ

សម្ដេច​តេជោ ហ៊ុន សែន ដាក់ចេញនូវ​វិធានការ ​ប្រយុទ្ធ​ប្រ​ឆាំង​​គ្រឿងញៀន

បានផុស

នៅ

សម្ដេច​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់ចេញ​នូវ​វិធានការ​មួយ​ចំនួន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​នឹង​គ្រឿងញៀន​ខុស​ច្បាប់ ដែល​កំពុង​តែ​កើតមាន​ឡើង​ជា​បន្ត​បន្ទាប់ ដូច​ជា​ការ​លប​លួច​នាំចូល នាំ​ឆ្លងកាត់ និង​ការ​លួចលាក់​កែច្នៃ​សារធាតុ​ញៀនជាដើម។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្តីណែនាំមួយចុះថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០២០ សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​សភាពការណ៍​ខាងលើ និង​ក្នុង​គោលបំណង​ធានា​បាន​ប្រសិទ្ធិភាព​អនុវត្ត​កម្មវិធី​នយោ​បាយ និង​យុទ្ធសាស្ត្រ​ចតុកោណដំណាក់កាលទី៤ ក៏ដូចជាការ​បញ្ចៀស​ឲ្យ​បាន​នូវ​ហានិភ័យ ដែល​បណ្ដាល​មក​ពី​គ្រឿងញៀន សម្ដេច​បាន​នាំដល់​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខិតខំ​ចាត់​តាំងអនុវត្តឲ្យបាន​ម៉ឺងម៉ាត់​នៅបទបញ្ជាចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹង ការប្រយុទ្ធប្រឆាំងគ្រឿងញៀន, បង្កើនសកម្មភាពអនុវត្តផែនការ និងយុទ្ធនាការប្រឆាំងគ្រឿង​ញៀនលើក​ទី៥ ឲ្យបានផុលផុស, លើកកម្ពស់​ស្មារតី​ផ្សព្វផ្សាយ អប់រំ ឱ្យបាន​ទូលំទូលាយ ស៊ី​ជម្រៅ ចំ​គោលដៅ និង​មុខ​សញ្ញាគ្រប់ទីកន្លែង ទាំងក្នុង​សហគមន៍ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន​ ជាពិសេសត្រូវអនុវត្ត​ផ្សារភ្ជាប់​ជាមួយខ្លឹមសារ​ទិសស្លោក​ “បីកុំ មួយ​រាយការណ៍” គឺកុំ​ពាក់ព័ន្ធ កុំ​អន្តរាគមន៍ កុំលើកលែង និងត្រូវរាយ​ការណ៍​ជូនអាជ្ញាធរមាន​សមត្ថកិច្ច​គ្រប់​ករណី​បទល្មើស​គ្រឿងញៀន ហើយត្រូវយកចិត្តទុកដាក់ចាត់វិធាន​ការ​បង្ការការ​ទប់ស្កាត់ ការនាំចូលការដឹកជញ្ជូនឆ្លងកាត់ ការលួចលាក់កែច្នៃផលិតគ្រឿងញៀន និងការជួញ​ដូរការប្រើប្រាស់សារធាតុញៀន នៅតាមគោលដៅនានា។

ជាមួយគ្នានោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យអនុវត្តវិធានការនេះព្រមៗគ្នា ទាំងវិធានការរដ្ឋបាល វិធានការច្បាប់ ធ្វើឲ្យដូចភ្លៀងរលឹម សំដៅលុបបំបាត់បញ្ហាគ្រឿងញៀន ហើយត្រូវ​លើក​កម្ពស់​គុណភាព​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ជំនាញ ប្រតិបត្តិការ និង​ចំណេះដឹងផ្នែកច្បាប់ ដល់កងកម្លាំងអនុវត្តប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យបានល្អប្រសើរ ជាមួយនឹងការ​បន្តគាំទ្រ សរសើរ ជូនរង្វាន់ និងលើកទឹកចិត្ត ដល់អង្គភាព និងមន្ត្រីដែលមានស្នាដៃ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៨ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម