ចរាចរណ៍
ស្រវឹងស្រាបើកគោយន្ដបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យប្រជាការពារឃុំ២នាក់ស្លាប់ភ្លាមៗ
គោយន្តកែច្នៃដឹកពាង១គ្រឿងបើកក្នុងស្ថានភាពស្រវឹង ហើយមិនប្រកាន់ស្តាំស្រាប់តែទៅបុកម៉ូតូពេញទំហឹងបណ្តាលឲ្យមានមនុស្សស្លាប់អ្នកបើក និងអ្នកជិះម៉ូតូ២នាក់នៅកន្លែង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ១៥៩C ត្រង់ចំណុចចន្លោះបង្គោលភ្លើងលេខ២៥៤-២៥៥ ក្នុងភូមិរោងគោដើម ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយ មានជ័យ ។

មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះទី១ ឌិត ហាក់ ភេទប្រុស អាយុ ៥៣ឆ្នាំ ជាប្រជាការពារឃុំ នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាអ្នកបើកម៉ូតូ មិនពាក់មួកសុវត្តិភាព ស្លាប់នៅកន្លែងកើតហេតុ។ ទី២ ឈ្មោះ បុត្រ ផា ភេទប្រុស អាយុ ៤១ឆ្នាំ ជាប្រជាការពារឃុំ នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ជាអ្នករួមដំណើរម៉ូតូ មិនពាក់មួកសុវត្តិភាព ស្លាប់នៅកន្លែងកើតហេតុ ។
មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ឲ្យដឹងបន្តថា មុនពេលកើតហេតុ គោយន្តកែច្នៃមួយគ្រឿង ប្រភេទដឹកពាង គ្មានផ្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ ពីជើងទៅត្បូងបើកក្នុងស្ថានភាពស្រវឹង លុះបើកមកដល់ចំណុចកើតហេតុបើកមិនប្រកាន់ស្តាំ ក៏បើកទៅបុកម៉ូតូម៉ាក ស្មាស់ ផលិតឆ្នាំ២០០៩ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ន.ប I . ៣៣២០ ធ្វើដំណើរបញ្ច្រាសទិសគ្នាចំពីមុខពេញ បណ្តាលអ្នកបើកម៉ូតូ និងអ្នករួមដំណើរស្លាប់ទាំង២នាក់នៅកន្លែងកើតហេតុ។ មន្ត្រីនគរបាលបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មូលហេតុមកពីអ្នកបើកគោយន្តច្នៃស្រវឹងបើកមិនប្រកាន់ស្តាំ ។

សពទាំង២នាក់ត្រូវមន្ត្រីនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក គោយន្តកែច្នៃដឹកពាងនិងម៉ូតូ នគរបាលយកទៅរក្សាទុកនៅអធិការដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕
អត្ថបទ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


