ព័ត៌មានជាតិ
មិនខ្វល់ឆ្លងកូវីដ-១៩ កន្លែងលេង និងភ្នាល់បាល់ទះនៅស្រុកស្វាយជ្រំ នៅតែផ្តុំគ្នាពី១០០ទៅ២០០នាក់
ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលរស់នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ បានរិះគន់ចំៗប្រាប់អ្នកសារព័ត៌មានឱ្យដឹងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ថា មានបើកល្បែងភ្នាល់លេងបាល់ ហើយចាក់បាល់ទះមួយកន្លែង ដំណើរការយ៉ាងរលូន ដោយបើកឱ្យមនុស្សចូលលេងជារៀងរាល់សប្ដាហ៍ ដោយក្នុងមួយសប្ដាហ៍បើកចំនួន០២ថ្ងៃគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានមនុស្សចូលចាក់បាល់យ៉ាងច្រើនកុះករ ដែលមានសមាសភាពមកពីតំបន់ផ្សេងគ្នាដោយមិនខ្វល់ ឬខ្លាចឆ្លងមេរោគកូវីដ-១៩ ទាល់តែសោះ។

ប្រភពបានបន្តថា ទីតាំងដែលលេងបាលទះ និងឱ្យមនុស្សចូលដាក់ប្រាក់ភ្នាល់គ្នាដោយសេរីនេះគឺ ហាងកាហ្វេ “Bee Bee Cafe & ការហ្វេដូងក្រអូប” ស្ថិតនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ។
បើតាមអ្នកចូលភ្នាល់បាល់ម្នាក់បានបង្ហើបឱ្យដឹងថា ក្នុងទីតាំងខាងលើ មានមនុស្សចូលចាក់បាល់ក្នុងមួយថ្ងៃៗ ប្រមាណជាជាង ១០០នាក់ ទៅ២០០នាក់ ដោយប្រើប្រាស់រថយន្តសេរីទំនើបៗ និងម៉ូតូជាច្រើនគ្រឿង។ ហើយចំពោះទឹកប្រាក់ដែលចាក់បាល់ភ្នាល់គ្នានោះ គឺចន្លោះពីរ ៥០ម៉ឺនរៀល ទៅដល់ជាង២លានរៀលឯណោះ។

ពាក់ព័ន្ធទៅក្នុងករណីនេះផងដែរ ស្ត្រីជាម្ចាស់ទីតាំងបានឱ្យដឹងថា កន្លែងគាត់ពិតជាបានបើកឱ្យលេងបាល់មែនពីព្រោះថាតាំងពីពេលចាប់ដំណើរការសាងសង់ទីលានរួចមកពុំទាន់បានឱ្យចាប់ដំណើរការជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយទេ ហើយបើមិនឱ្យលេងទេ គឺពុំមានថវិកាបង់ឱ្យអង្គការនោះដែរ។
ទាក់ទិនករណីកន្លែងបើកល្បែងចាក់បាល់ខាងលើ លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានប្រាប់តាមទូរសព្ទថា ម្ចាស់ទីតាំងឈ្មោះ ណុច ភេទស្រី (តែមិនដឹងត្រកូលអីទេ) បើកល្បែងភ្នាល់ចាក់បាល់ ក្រោម ហាងកាហ្វេ ស្លាកយីហោ “Bee Bee Cafe & កាហ្វេដូងក្រអូប” ហើយនៅខែមុន លោកបានចុះទៅបិទម្ដងរួចហើយ។ ដោយបិទទីតាំងខាងលិច បើកទីតាំងខាងកើត៕
អត្ថបទ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


