ព័ត៌មានអន្ដរជាតិ
អាហ្រ្វិកខាងត្បូង គ្រោងចេញច្បាប់ ឲ្យស្រ្តីយកប្តីប៉ុន្មានក៏បាន តាមចិត្តចង់
ប្រទេសអាហ្រ្វិកខាងត្បូង កំពុងពិចារណា អនុញ្ញាតឲ្យស្ត្រីមានប្តីច្រើនតាមចិត្តចង់ ដែលជាទង្វើឆ្ពោះទៅរកភាពស្មើគ្នានៅក្នុងប្រទេសមួយ ដែលអនុញ្ញាតឲ្យបុរសយកប្រពន្ធបានច្រើនរួចទៅហើយ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់នៅក្នុងឯកសារពីក្រសួងមហាផ្ទៃអាហ្វ្រិកខាងត្បូង និងបង្កឲ្យមានកំហឹងពីសំណាក់ក្រុមអ្នកអភិរក្សនិយម នៅក្នុងប្រទេស។
Polygamy ដែលសម្គាល់ពីបុរសអាចយកប្រពន្ធបានច្រើន គឺជាច្បាប់និងជាផ្នែកមួយនៃប្រពៃណីរបស់ជនជាតិដើមភាគតិចខ្លះ។

សំណើនេះបានសរសេរថា “ប្រទេសអាហ្វ្រិកខាងត្បូង ទទួលបានមរតកពីរបបអាពាហ៍ពិពាហ៍ដែលផ្អែកលើប្រពៃណី និកាយ Calvin និងប្រពៃណីលោកខាងលិច។ ហើយមានតម្រូវការសម្រាប់គោលការណ៍ដ៏សំខាន់ ដែលផ្អែកលើតម្លៃរដ្ឋធម្មនុញ្ញនិងការយល់ដឹងអំពីសក្ដានុពលសង្គមសម័យទំនើប”។
សំណើនេះបានកត់សម្គាល់ថា ច្បាប់រៀបការបច្ចុប្បន្ន មានគុណវិបត្តិនិងអនុញ្ញាតឲ្យអនីតិជនរៀបអាពាហ៍ពិពាហ៍បាន។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនួញនិងជាតារាទូរទស្សន៍លោក Musa Mseleku បានប្រឆាំងនឹង សេចក្តីព្រាងច្បាប់នេះ។

លោកបាននិយាយថា “រឿងនេះនឹងបំផ្លាញវប្បធម៌អាហ្វ្រិក”។
ស្របពេលជាមួយគ្នានោះដែរ មេដឹកនាំគណបក្សប្រឆាំង African Christian Democratic Party (ACDP) បាននិយាយថា សេចក្តីព្រាងច្បាប់នេះ នឹងបំផ្លាញសង្គម ប្រសិនបើសិទ្ធិរៀបការដូចគ្នាត្រូវបានពង្រីកដល់ស្ត្រី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail, NZ Herald
ចុចអាន៖ ហួសចិត្ត! ពលរដ្ឋឥណ្ឌា រត់គេចមិនព្រមចាក់វ៉ាក់សាំងកូវីដ គ្រូពេទ្យដេញតាមចាក់ដល់វាលស្រែ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


