កូវីដ-១៩
មន្ទីរសុខាភិបាលខេត្តសៀមរាប បង្ហាញថា អ្នកជំងឺកូវីដ-១៩ អាចលាប់ឡើងវិញ បើមិនអនុវត្តវិធានការខ្ជាប់ខ្ជួន
ខេត្តសៀមរាប៖ លោកវេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានប្រាប់ “កម្ពុជាថ្មី” តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០១ ខែកក្កដា នេះថា គ្រប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលបានព្យាបាលជាសះស្បើយហើយ អាចនឹងលាប់ជំងឺនេះឡើងវិញ ប្រសិនបើពួកគាត់មិនបានអនុវត្តតាមវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួនទេនោះ។

លោកបង្ហាញថា វិធានការ៣កុំ មាន កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល កុំទៅកន្លែងមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា ចំណែក៣ការពារ មាន ត្រូវពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ លាងដៃជាមួយសាប៊ូ អាល់កុលឬជែល រក្សាគម្លាតសង្គម ដើម្បីកុំឱ្យជាសះស្បើយហើយឆ្លងជំងឺនេះសារជាថ្មី។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា កន្លងមកក្នុងខេត្តសៀមរាប ក៏ធ្លាប់មានអ្នកជំងឺកូវីដ-១៩ ដែលបានព្យាបាលជាសះស្បើយហើយនោះ ក៏មានវិជ្ជមានជំងឺកូវីដ-១៩ នេះសារជាថ្មីផងដែរ។
លោកមានប្រសាសន៍បន្តថា៖ “ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងខេត្តសៀមរាប ត្រូវតែចូលរួមអនុវត្តនូវវិធានការការពារ ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នេះ ដោយមិនត្រូវទុកចិត្តថាខ្លួនមិនអី ដែលនេះជាការធ្វេសប្រហែសក្នុងការចម្លងជំងឺកូវីដ-១៩”។

គួររំលឹកថា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ធ្លាប់បានពន្យល់ថា តាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក រាល់ករណីដែលធ្វើតេស្តពិនិត្យទៅឃើញអវិជ្ជមានចំនួនពីរដងជាប់គ្នា គឺត្រូវបានសន្មតថាបានជាសះស្បើយពីជំងឺកូវីដ-១៩នេះ ហើយបុគ្គលរូបនេះនឹងត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញ។ ប៉ុន្តែការត្រឡប់ទៅគេហដ្ឋានវិញនោះ គឺស្ថិតក្រោមការត្រួតពិនិត្យ និងតាមដានសុខភាពខ្លួនឯងជាបន្តទៀត ដោយពុំអនុញ្ញាតឱ្យមានការធ្វើដំណើរទៅទីណាផ្តេសផ្តាសនោះទេ ហើយបុគ្គលដែលជាសះស្បើយនេះ ត្រូវបន្តធ្វើចត្តាឡីស័កខ្លួនឯងចំនួន១៤ថ្ងៃបន្តទៀតនៅកន្លែងដែលខ្លួនរស់នៅ តាមរយៈការណែនាំរបស់ក្រុមគ្រូពេទ្យ ដោយបារម្ភអំពីករណីលាប់ជំងឺនេះ។
សូមបញ្ជាក់ថាមកទល់ពេលនេះ អ្នកពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គិតត្រឹមយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ១,១៤៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤៣៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រិតការខេត្ត និងវិទ្យាល័យដំដែក ចំនួន៦៩៨នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១១នាក់៕
អត្ថបទ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


